ជាតិ
នយោបាយជាតិ
មេដឹកនាំកម្ពុជា នឹងទៅប្រជុំអាស៊ានលើកទី៣៣ នៅសិង្ហបុរី ពីថ្ងៃ១៣-១៥វិច្ឆិកា នាយករដ្ឋមន្រ្តីកម្ពុជា ត្រឡប់មកពីប្រជុំនៅសហភាពអឺរ៉ុប កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រជុំកំពូលអាស៊ានលើកទី៣៣ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប្រធានបទនៃកិច្ចប្រជុំនេះគឺ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។
បើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស អ្នកដែលទៅជាមួយប្រមុខរដ្ឋាភិបាល រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ក្រៅពីកិច្ចប្រជុំអាស៊ាន មេដឹកនាំកម្ពុជា ក៏នឹងមានកិច្ចប្រជុំដាច់ដោយឡែកផ្សេងទៀត ជាមួយមេដឹកនាំតាមបណ្តាប្រទេសមួយចំនួនផងដែរ៕
Tag:
ប្រជុំអាស៊ាន
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com