ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
មិនចង់ទុកដីទំនេរចោល កសិករស្រុកថ្មបាំង«ដាំបន្លែ» ផ្គត់ផ្គង់នៅក្នុងមូលដ្ឋាន
× កោះកុង៖ នៅតាមផ្ទះរបស់ពលរដ្ឋនៅក្នុងឃុំឫស្សីជ្រំ និងឃុំតាទៃលើ ស្រុកថ្មបាំង ភាគច្រើនសុទ្ធតែដាំបន្លែជាច្រើនប្រភេទសម្រាប់ហូប និងលក់នៅក្នុងភូមិ-ឃុំរបស់ពួកគាត់។ បន្លែទាំងអស់នោះ សុទ្ធសឹងជាបន្លែធម្មជាតិ ដែលបានដាំជាលក្ខណៈគ្រួសារ នៅក្នុងទីធ្លាផ្ទះរបស់ពលរដ្ឋនីមួយៗ។ ក្រៅពីទុកបរិភោគខ្លួនឯង កសិករតាមផ្ទះនីមួយៗ យកបន្លែទាំងនោះទៅផ្គត់ផ្គង់ក្នុងទីផ្សារនៅតាមមូលដ្ឋាននានាក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
ស្ថានភាពដី និងអាកាសធាតុក្នុងតំបន់ថ្មបាំងអំណោយល្អក្នុងការបន្លែ, ឈើហូបផ្លែ និងរុក្ខជាតិផ្សេងៗទៀត ឱ្យលូតលាស់ល្អដោយមិនចាំបាច់ប្រើប្រាស់ជីគីមីឡើយ។ បន្លែទាំងនោះរួមមាន ត្រសក់, សណ្ដែកគួរ, ស្ពៃ, ត្រកួន, ខាត់ណា, ម្រះ និងបន្លែផ្សេងៗទៀត។ រូបភាពបន្លែទាំងនោះផ្ដល់ដោយលោក ភារៈ ពលរដ្ឋរស់នៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
សូមអញ្ជើញទស្សនារូបភាពបន្លែរបស់ពលរដ្ឋក្នុងឃុំឫស្សីជ្រំ និងឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដូចតទៅ៖
Tag:
បន្លែ
ដំណាំ
កសិកម្ម
ថ្មបាំង
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com