ជាតិ
សាលា​រាជធានី នឹង​រៀបចំ​ពិធីសូត្រមន្ត​ដល់​អ្នកស្លាប់ នៅលើ​ស្ពាន​ពេជ្រ កាលពី​៨​ឆ្នាំមុន​
14, Nov 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​រម្លឹក​វិញ្ញ​ណ​ក្ខ​ន្ធ​ដល់​អ្នកស្លាប់ កាលពី​៨​ឆ្នាំមុន ដោយសារ​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធីសូត្រមន្ត​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់ទៅ​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ សាលា​រាជធានី​ភ្នំពេញ​។​


 
​ពិធី​រម្លឹក​វិញ្ញ​ណ​ក្ខ​ន្ធ​ជនរងគ្រោះ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា នៅ​ស្តុ​ប​ក្បាលស្ពាន​នាគ នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​។ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ ដែល​ស្លាប់ទៅ​នៅលើ​ស្ពាន​ពេជ្រ សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ជនរងគ្រោះ​ឲ្យ​បាន​ទៅកាន់​សុគតិភព​។ 
 
​សូម​រម្លឹកថា កាលពី​ឆ្នាំ​២០១០​កន្លងទៅ មាន​ប្រជាជន​ចំនួន​៣៥៤​នាក់ បាន​បាត់បង់​អាយុជីវិត និង​៣៩៥​នាក់​បាន​រងរបួស ដោយសារ​ជួប​ឧបទ្ទវហេតុ រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ​កោះ​ពេជ្រ នា​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​។ ម្យ៉ាងវិញទៀត ជា​រៀងរាល់ឆ្នាំ សាលា​រាជធានី​ភ្នំពេញ តែង​តែង​រៀបចំ​ពិធី​នេះ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញ​ណ​ក្ខ​ន្ធ​ដល់​អ្នកស្លាប់ និង​បង្ហាញ​ពី​ភាព​អាឡោះអាល័យ​ចំពោះ​ក្រុម​គ្រូ​សារ​ជនរងគ្រោះ​ផងដែរ​៕ 
 

Tag:
 កោះ​ពេជ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com