ជាតិ
ភ្នំពេញ និងបណ្តាខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ដល់កម្រិតបង្គួរពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា
× រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតមធ្យម និងបង្គួរ ចាប់ពីថ្ងៃទី១៧-១៩វិច្ឆិកា។ នេះបើយោងតាមការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។
ការព្យាករណ៍ដែលាមានរយៈពេលដល់ថ្ងៃទី២១វិច្ជិកានេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក បានតាមដានលើស្ថានភាពអាកាសធាតុរួច ដោយឃើញថា ជ្រលងសម្ពាធទាបខ្ពស់-ខ្សោយ បាន និងកំពុងបន្តគ្របដណ្តប់លើភាគខាងត្បូងប្រទេសកម្ពុជា។ ដោយឡែកនៅក្នុងសមុទ្រចិនខាងត្បូង ក៏មានកើតឡើងនូវសម្ពាធទាបមួយដែរ។ សម្ពាធទាបនេះ នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមភាគខាងត្បូង។ លក្ខណៈបែបនេះហើយ ដែលធ្វើកម្ពុជានឹងមានភ្លៀងធា្លក់។
ជាមួយគ្នានេះក្រសួងធនធានទឹក បានប្រកាសឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com