អត្ថបទពាណិជ្ជកម្ម
ស្វិ​ន​សិន អ៊ិ​ច​សឺ​ឡិន អា​វើត (Swensen’s Excellence Awards) 2018 ឆ្នាំ​ទី ៤
19, Nov 2018 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​ហាង​ការ៉េម ស្វិ​ន​សិន បាន​ប្រារព្ធ​កម្មវិធី Swensen’s Excellence Awards 2018 សម្រាប់​ក្រុម​បុគ្គលិក​ដែល​ធ្វើ​ការ៉េម​ទៅតាម​ស្តង់ដា និង​ផ្ដល់​សេវាកម្ម​ល្អឥតខ្ចោះ​ដល់​អតិថិជន នៅ​សាខា​ស្វិ​ន​សិន កម្ពុជា​ក្រោម ទល់មុខ វិទ្យាល័យ សន្ធរ​មុក កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​។ 
 
​នេះ​ជា​លើក​ទី​៤ ហើយ ដែល ហាង​ការ៉េម ស្វិ​ន​សិន បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​នេះ​ឡើង ហើយ ការប្រកួតប្រជែង​នេះ មាន​ការចួលរួម​ពី​បុគ្គលិក​តាម​ហាង​នីមួយៗ ចំនួន ៨​ហាង មកពី ទីក្រុង​ភ្នំពេញ សៀមរាប និង​បាត់ដំបង​។ បុគ្គលិក​ទាំងអស់​ត្រូវ​បាន​បាន​បែង​ចែកជា​ក្រុម ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសារ​បម្រើ សេវា​អតិថិជន ដែល​រួមមាន​ការគ្រប់គ្រង​ក្នុង​ហាង ការធ្វើ​ការ៉េម​សាន់​ដេ និង សេវា​បំពេញចិត្ត​អតិថិជន​ផ្សេងទៀត​។ ក្រុម​នីមួយៗ ត្រូវបាន​វាយតម្លៃ និង​ដាក់ពិន្ទុ​ដោយ​គណៈកម្មាធិការ​ជំនាញ ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ខាង​ផ្នែក​ចំណីអាហារ​។​


 
​ជា​លទ្ធផល​ក្រុម​ដែល​ទទួលបាន​ជ័យលាភី Excellence Award 2018 គឺ​បាន​ទៅលើ ហាង​ការ៉េម ស្វិ​ន​សិន សាខា​កម្ពុជា​ក្រោម​ទទួលបាន​ពានរង្វាន់​ជ័យលាភី​។ ក្រៅពីនេះ​ក៏មាន​ម្ចាស់​ពានរង្វាន់​ចំនួន​២ ផ្សេងៗ​ទៀត​ដូចជា   ហាង​ការ៉េម ស្វិ​ន​សិន សាខា​ដឹ​ហេ​រី​ថេ​ក​វ៉ក​ក្រុង​សៀមរាប​ទ​ទូល​បាន​ពានរង្វាន់​ផ្នែក​ផលិតផល (Product Award 2018) និង​ហាង​ការ៉េម ស្វិ​ន​សិន សាខា​ផ្សារ​ទំនើប​សូរិយា សេន​ធ័​រ ភ័ន​ធ៍​ទទួលបាន​ពានរង្វាន់​ផ្នែក​សេវាកម្ម​ល្អ​បំផុត (Best Service Award 2018)​។ 


 
​លោក ទេព វិ​រះ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​កម្មវិធី​នេះ​ធ្វើឡើង ក្នុង​គោលបំណង ៣ សំខាន់​គឺ ដើម្បី​ធានាថា​គ្រប់​បុគ្គលិក​ទាំងអស់​អាចធ្វើ​ប្រតិបត្តិការ​តាម​ស្តង់ដារ និង​ផ្តល់នូវ​សេវាកម្ម​ដ៏​ពេញចិត្ត​ជូន​ដល់​អតិថិជន ជាមួយ​សុវត្ថិភាព​ចំណីអាហារ​ខ្ពស់ ក៏ដូចជា​ដើម្បី​ជម្រុញ​ការលើកកម្ពស់​និង​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​ក្នុងការ​តុបតែង​ការ៉េម​សាន់​ដេ និង​ដើម្បី​ពង្រឹង​ការធ្វើការងារ​ជា​ក្រុម​ក្នុង​ហាង​នីមួយៗ​ឲ្យ​មានការ​សហការ​ណ៍​គ្នា កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​»​។​


 
​ហាង​ការ៉េម ស្វិ​ន​សិន (SWENSEN’S) គឺជា​ហាង​ការ៉េម​សាន់​ដេ ដ៏​ល្បី​មួយ​ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា តាំងពី​ឆ្នាំ​២០០៧ មក​ម្លេះ​។ គិត​មកដល់​ត្រឹម​ថ្ងៃនេះ ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) បាន​ពង្រីក​សាខា​របស់ខ្លួន ចំនួន​៨ ទីតាំង នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។ ក្រុមហ៊ុន គ្រោង​នឹង​ពង្រីក​សាខា​បន្ថែមទៀត​ដើម្បី​ផ្ដល់​ទីតាំង​កាន់តែ​ខិតជិត​អតិថិជន​បំផុត​។​


 
​គួរបញ្ជាក់​ផងដែរ​ថា ហាង​ការ៉េម ស្វិ​ន​សិន (SWENSEN’S) ត្រូវបាន​នាំចូល មក​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) ក្រៅពី​ហាង​ការ៉េម ស្វិ​ន​សិន (SWENSEN’S) ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​ផ្តាច់មុខ​នូវ​ផលិតផល​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀតផង​ដែរ ដូចជា ដឹ ភី​ហ្សា ខម​ផេ​នី (THE PIZZA COMPANY) ការ៉េម ដេ​រី​ឃ្វី​ន (DAIRY QUEEN) នំ​ដូ​ហ្វ​ណាត់ និង កា​ហ្វ គ្រី​ស​ស្ពី គ្រី​ម (KRISPY KREME) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza)៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com