ជាតិ
អត្ថបទពាណិជ្ជកម្ម
ហាង​នំ​បុ័ង​TOUS les JOURS សម្ពោធ​សាខា​ថ្មី​នៅ The Bridge Lifestyle Mall
19, Nov 2018 , 4:03 pm        
រូបភាព
​ភ្នំពេញ​៖ ហាង​នំ​បុ័ង​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា TOUS les JOURS បាន​ពង្រីក​សាខា​ថ្មី​បន្ថែមទៀត កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ The Bridge Lifestyle Mall និង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​។ ការបើក​សាខា​ថ្មី​មួយទៀត​គឺ​ដោយសា​តែ​ហាង​នំ​បុ័ង​TOUS les JOURS  មាន​កំណើន​គាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ដូច្នេះហើយ ទើប TOUS les JOURS បើក​សាខា​ថ្មី​បន្ថែម ដើម្បី​បំពេញតម្រូវការ​និង​ភាព​កាន់តែ​ភាពងាយស្រួល ដល់​អតិថិជន​។​
 
TOUS les JOURS – The Bridge ចាប់ផ្ដើម​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ ដែលមាន​ទីតាំង​ស្ថិតនៅ​កែង​ផ្លូវ​លេខ​៧៨ និង​ផ្លូវ​រដ្ឋសភា មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​កោះ​ពេជ្រ ពោលគឺ​ស្ថិតនៅក្នុង​ផ្សារ​ទំនើប The Bridge Lifestyle Mall​តែម្ដង​។ សាខា​ថ្មី​របស់ TOUS les JOURS ត្រូវបាន 
​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត បរិយាកាស​ស្រស់ស្រាយ ប្រកបដោយ​ផាសុកភាព ហើយ​បុគ្គលិក​ដែលមាន​ភាពរួស​រាយ​រាក់ទាក់​។ 


 
​ហាង​នំ​បុ័ង​TOUS les JOURS គឺជា​ហាង​នំ​បុ័ង​ល្បីឈ្មោះ​មកពី​ប្រទេស​កូរ៉េ ដែលមាន​នំ​បុ័ង​ជាច្រើន​ប្រភេទ និង​សម្បូរបែប ត្រូវបាន​ដុត​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ  សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស​បាន​តាម​ចំណង់​ចំណូលចិត្ត​។ ក្រៅពីនេះ TOUS les JOURS ក៏មាន​បម្រើ​ជូន​នូវ​កាហ្វេ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ក៏ដូចជា​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត​ដែរ​។​
 
​គួរ​បញ្ជាក់ថា TOUS les JOURS ត្រូវបាន​នាំចូល​មកកាន់​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន Yinkok Food Corp. ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ខាង​ម្ហូបអាហារ ឈានមុខ​គេ​មួយ​នៅ​កម្ពុជា និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​ជាច្រើន​ដូចជា TOUS les JOURS,Domino’s Pizza, LOTTERIA,The Asian Kitchen និង​T&C​។ 


 
​លោក លាង សុវណ្ណ​រិ​ទ្ធ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​បើកសម្ពោធ​នោះ​ថា គោលដៅ​របស់​ក្រុមហ៊ុន ដើម្បី​បន្ត​អភិវឌ្ឍន៍​ភាពស្មោះត្រង់​តាមរយៈ​ការផ្ដល់​នូវ​ការ​សេវា​ល្អ អនាម័យ​ល្អ រសជាតិ​ឆ្ងាញ់ ប្រកបដោយ​គុណភាព និង​ស្ដង់ដារ​ខ្ពស់​ជូន​ដល់​អតិថិជន និង​ឲ្យ​ស្របតាម​ពាក្យស្លោក​របស់ខ្លួន​គឺ​«TOUS les JOURS Freshly Baked Everyday» ឬ​«​ថ្មី​ជា​រៀងរាល់ថ្ងៃ​»​។  លោក លាង សុវណ្ណ​រិ​ទ្ធ បន្ត​ដោយ​ជឿជាក់​យ៉ាង​មុតមាំ​ថា សាខា​ថ្មី​របស់ TOUS les JOURS - The Bridge នេះ នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​បន្ថែមទៀត​។ 


 
​សូមជម្រាបថា ដើម្បី​អបអរសាទរ​ការបើក​សម្ពោធ​សាខា​ថ្មី ហាង​នំ​បុ័ង​TOUS les JOURS សាខា The Bridge មានការ​ផ្ដល់ជូន​ប្រ​ម៉ូ​សិន​ដល់​អតិថិជន​ដូចជា​៖ 
 
- ​ចាប់ពី​ថ្ងៃ​១៩ ដល់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ រាល់​ការចំណាយ​លើ​ភេសជ្ជៈ​កាហ្វេ​២០,០០០៛ និង​ទទួលបាន​នំ​ដូ​ណាត់​មួយ ឬ​នំ​ខេ​កមួយ​ចំណិត​។​
- ​ចាប់ពី​ថ្ងៃ​២៦ ដល់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ រាល់​ការទិញ​ភេសជ្ជៈ​កែវ​តូច និង​ទទួលបាន​កែវ​ធំ​។ 
 
​ព័ត៌មាន​បន្ថែម សូម​តាមដាន​ជាមួយ​ទំព័រ Facebook ផ្លូវការ​របស់ TOUS les JOURS 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com