អត្ថបទពាណិជ្ជកម្ម
ឡួ​យ​អស់​ស្ទះ​! Galaxy A9 មកដល់​កម្ពុជា​ហើយ​
19, Nov 2018 , 5:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ Galaxy A9 ស៊េរី 2018 ដែលមាន​អនុភាព​ដ៏​អស្ចារ្យ នៃ​ស្មា​ត​ហ្វូ​ន​កំពូល​កាមេរ៉ា​ទាំង​៤ បានបង្ហាញ​ខ្លួន​ក្នុងប្រទេស​ស​កម្ពុជា​ហើយ នៅ​ថ្ងៃទី ១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨​នេះ​។​
 
​ការ​រចនា​ឡើង​កប់​! ទាំង​ស្អាត ទាំង​ស្លី​ម មើលទៅ​កាលី​ប ទាន់សម័យ ស័​ក្កិ​សមជា​មួយ​អ្នកប្រើប្រាស់​សម័យថ្មី​។ ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប ព្រោះថា​សមត្ថភាព​របស់​វា ប្រៀបបាន​នឹង​កាមេរ៉ា​ដ៏​ឆ្នើម​មួយ​។ និយាយ​ទៅ ឃើញ​ហើយ ដឹង​តែ​ចង់បាន​តែម្តង​។ ជាមួយ​ជម្រើស​ពណ៌​ដ៏​ស្រស់ស្អាត និង​ពេញនិយម​បំផុត​គឺ ពណ៌​ខៀវ ពណ៌​ផ្កាឈូក និង ពណ៌​ខ្មៅ​។ សម្រាប់​តម្លៃ​វិញ ត្រឹមតែ ៥៥៩ ដុល្លារ តែប៉ុណ្ណោះ​។ អីចឹង​កុំ​បង្អង់​យូរ​ទៀត រួសរាន់​ឡើង មក​ធ្វើជា​ម្ចាស់​របស់​ស្មា​ត​ហ្វូ​ន​កំពូល​កាមេរ៉ា​មុនដំបូង​គេ​បង្អស់​។ 


 
​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ ២០១៨​នេះ ក្រុមហ៊ុន​សាម​សុង ទទួលបាន​ជោគជ័យ​ផ្ទួនៗ ព្រោះតែ​សាម​សុង​តែងតែ​ស្វែងរក​បច្ចេកវិទ្យា​ដែល​ថ្មី ហើយ​ប្លែក ៗ ជូន​ដល់​អតិថិជន​របស់ខ្លួន​ជានិច្ច​។ «​ដូចជា Galaxy A9 ស៊េរី 2018 នេះ​អីចឹង យើង​ចាត់ទុកជា​បងធំ នៃ​ត្រកូល Galaxy A ដោយសារតែ បទពិសោធន៍​ថ្មី​លើ​កំណែប្រែ​កាមេរ៉ា អម​មកជា​មួយ​សមត្ថភាព​ដ៏​វិសេសវិសាល​។ ដូច្នេះ​សូម​អតិថិជន​របស់​សាម​សុង​ទាំងអស់ អ​ញ្ញើញ​មក​ទទួលយក​បទពិសោធ​ន៍​ថ្មី សន្លាង​មួយ​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​»​។ នេះ​ជាការ​អំពាវនាវ​របស់​របស់លោក Seungho Choi ។ 


 
​ខាងក្រោម​ជា​សមត្ថភាព​ដ៏​អស្ចារ្យ នៃ​កាមេរ៉ា​ទាំង​៤​គ្រាប់ និង​លក្ខណៈសម្បត្តិ​របស់ Galaxy A9៖ 
 
១.​ចំនុច​ពិសេស​របស់ Galaxy A9 បាន​បំពាក់​កាមេរ៉ា​ក្រោយ​4​គ្រាប់​។ ដោយ​គ្រាប់​ទីមួយ​ខាងលើ​គេ ជា​ប្រភេទ Ultra-Wide Angle Len មាន​ទំហំ 8.0MP មាន aperture f/2.4 មាន​សមត្ថភាព ក្នុងការ​ផលិត​ផ្ទៃ​រូបភាព​បាន​ទូលាយ​ក្នុង​ទំហំ​មុំ 120 ដឺ​ក្រេ​, គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Len មាន​ទំហំ 10MP មាន aperture f/2.4 ជា​លែ​ន​ពង្រីក​ដែលមាន​សមត្ថភាព​ពង្រីក​ប្លង់​រូបភាព​បាន​ពីរដង (2x optical zoom), គ្រាប់​ទី​បី​ជា      លែ​ន​គោល (Main Camera Len) មាន​ទំហំ 24MP មាន aperture f/1.7 មាន​សមត្ថភាព​ធ្វើ​ឲ្យ​ផ្ទៃ​រូបភាព​មាន​ភាព​ភ្លឺ​ច្បាស់​បែប​ធម្មជាតិ ដូច​អ្វីដែល​យើង​បានឃើញ ហើយ​វា​ក៏មាន​សមត្ថភាព​ស្រូប​ពន្លឺ​បាន​ខ្លាំង​ផងដែរ​។​ដើម្បី​ផ្តល់​ឲ្យ​ការថតរូប នៅ​ទីតាំង​ខ្សោយ​ពន្លឺ​បាន​ច្បាស់ និង​មាន​ស្នាម​អ៊ុចៗ តិចតួច​បំផុត ជាមួយ​បច្ចេកវិទ្យា pixel re-mosaic algorithm​។ សម្រាប់​គ្រាប់​ទី​បួន គឺជា     លែ​ន​ជំនួយ​ប្រភេទ Depth Sensor មាន​ទំហំ 5.0MP មាន aperture f/2.2 ដោយ​វា​ធ្វើការ​ជាមួយ​កាមេរ៉ា​គោល ក្នុងការ​ផលិត​សាច់​រូបភាព​ឲ្យ​កាន់​តែមាន​ភាពច្បាស់ បន្ថែម​កម្រិត​ពណ៌ និង​កម្រិត​ពន្លឺ ឲ្យ​បាន​ច្បាស់​ដិត​ល្អ​។ ជាពិសេស​មាន​តួនាទី​សំខាន់ ជាមួយនឹង​មុខងារ​(Live Focus) និង Bokeh Effect ដែល​ធ្វើ​ឲ្យ​រូបភាព​ដែល​ផ្តិតចេញមក ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​បំផុត​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ កាមេរ៉ា​ទាំង​បួន​គ្រាប់​របស់ Galaxy A9 (2018) មាន​សមត្ថភាព​ក្នុងការ​ផលិត​សាច់​វីដេអូ​បាន​ដល់​កម្រិត FHD (1080x2220)​។ ឯ​កាមេរ៉ា​ខាងមុខ សម្រាប់​ថត​សែ​ល​ហ្វី ទំហំ​ធំ​ដល់​ទៅ 24MP ជាមួយ​មុខងារ​ថតរូប​ដ៏​សម្បូរបែប​។​


 
២. លក្ខណៈ​ទូទៅ​៖ Galaxy A9 មាន​បំពាក់​នូវ RAM​ទំហំ 6GB មេម៉ូរី​ទំហំ 128GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 512GB​។ កាន់តែ​ងាយស្រួល ជាមួយ​ទូរ​សព្ទ​ដៃ​ស៊ីម​2 លោកអ្នក​មិនបាច់​ចំណាយលុយ​លើ​ការទិញ​ទូរ​សព្ទ​ច្រើន​។ ម្យ៉ាងវិញទៀត អាច​ប្រើប្រាស់​គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម​។ ជាមួយ​ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែល​ធ្វើ​ឲ្យ​ទូរ​សព្ទ ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ​។ បើ​និយាយ​ពី​កម្លាំង​ថ្ម គឺមាន​រហូតដល់ 3,720mAh​។ រីឯ​ឆ្នាំង​សាក​ថ្ម​វិញ គឺ​ប្រភេទ Fast Charging (USB type C)​។ បន្ថែម​ពីនេះ​ទៀត មានភ្ជាប់​មក​នូវមុខ​ងារ​ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint)​។ លោកអ្នក​រីករាយ នឹង​ការ​ស្តាប់​តន្ត្រី​យ៉ាង​ពីរោះ នៅពេល​ប្រើប្រាស់​ជាមួយ​កាស ត្រចៀក ដែលមាន​បទពិសោធន៍​សំឡេង Dolby Atmos ។ 
 


​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អ​ញ្ចើ​ញ​មកកាន់​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ​៖ 1800 203 232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com