កីឡាជាតិ
ជាតិ
វិចិត្រ​, ច័ន្ទ​ប៉ូ​លីន​, មុនី​ឧ​ត្ត​ម និង​សុខ​ផេង ស្ថិតក្នុង​ជម្រើស​ដំបូង​
20, Nov 2018 , 5:44 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ការប្រកួត AFF Suzuki Cup 2018 ជាមួយ​ឡាវ​នា​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែវិច្ឆិកា នេះ លោក Keisuke Honda ដែល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដោយផ្ទាល់ បានដាក់​អ្នកចាំទី អ៊ុំ វិចិត្រ ខ្សែបម្រើ​អន ច័ន្ទ​ប៉ូ​លីន​, ប្រាក់ មុនី​ឧ​ត្ត​ម និង​កែវ សុខ​ផេង ក្នុង​ជម្រើស​ដំបូង ខណៈ ចាន់ វឌ្ឍនាកា លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ​ជំនួស រ៉ឹង ប៊ុន​ហៀ​ង ។​

 
​កម្មវិធី​ប្រកួត​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៦ និង​៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ក្រុម​ទាំងពីរ​ស្វែងរក​បី​ពិន្ទុ​ជា​លើកដំបូង​៕

Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com