ជាតិ
សង្គមជាតិ
មនុស្សស្លាប់៣៥៣នាក់នៅស្ពានកោះពេជ្រកាលពី៨ឆ្នាំមុន ជារឿងសោកសៅដែលមិនអាចបំភ្លេចបាន
× សាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរៀបចំពិធីសូត្រមន្ត រាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្រក្នុងអំឡុងពេលបុណ្យអុំទូកកាលពីឆ្នាំ២០១០។ ហេតុការណ៍រត់ជាន់គ្នានោះ បានបណ្តាលឲ្យមនុស្ស៣៥៣នាក់ស្លាប់ ជាង៧០០នាក់រងរបួស។
នៅថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៨ ត្រូវជាថ្ងៃខួប៨ឆ្នាំនៃសោដនាថកម្មរត់ជាន់គ្នានៅលើស្ពាននាគកោះពេជ្រ កាលពីអំឡុងបុណ្យអុំទូកឆ្នាំ២០១០ សាលារាជធានីភ្នំពេញបាននិមន្តព្រះសង្ឃ តាជី យាយជី និងសាច់ញាតិបងប្អូន រៀបចំពិធីសូត្រមន្ត រាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតកាលពីអំឡុងពេលនោះ។
ម្យ៉ាងដោយសារថ្ងៃនេះត្រូវជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ការរៀបចំពិធីខាងលើ ក៏ដើម្បីបណ្តេញឧបទ្រពចង្រៃ និងសុំសេចក្តីសុខជូនប្រជាពលរដ្ឋ ដែលមកទស្សនាដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះផងដែរ៕
Tag:
បុណ្យអុំទូក
កោះពេជ្រ
© រក្សាសិទ្ធិដោយ thmeythmey.com