ជាតិ
បុណ្យអុំទូក
កាំកុងត្រូល​ពិនិត្យ​ម្ហូបអាហារ នំចំណី​ដែល​ដាក់លក់​នៅ​បរិវេណ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​
22, Nov 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នា​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ បានធ្វើ​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ ផលិតផល​ម្ហូបអាហារ ដែល​ដាក់តាំង​លក់ នៅ​បរិវេណ​ប្រារព្ធ​កម្មវិធី​បុណ្យអុំទូក អកអំបុក សំពះ ព្រះ​ខែ ក្នុង​រាជធានី​ភ្នំពេញ​។

 
​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានបញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល បានដាក់​ចេញ​នូវ​ផែនការ​ឲ្យ​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​តាម​បណ្តា​គោលដៅ​សំខាន់​សំខាន់ ៗ មួយចំនួន ចាប់ពី​វិមានឯករាជ្យ មជ្ឈមណ្ឌល​កោះ​ពេជ្រ ដល់​ផ្សារ​រាត្រី ។​


 
​យុទ្ធនាការ​នេះ ត្រួតពិនិត្យ​អំពី​អនាម័យ ស្លាក​សញ្ញា​ផលិតផល ថ្ងៃ​ផុតកំណត់ រយៈពេល​ប្រើប្រាស់ និង​សារ​ធាតុគីមី​ហាមឃាត់​ដែល​ប្រើប្រាស់​លើ​ផលិតផល​ម្ហូបអាហារ ជាដើម​។ ជាមួយគ្នានេះ មន្ត្រី​ក៏បាន​រកឃើញ​អាហារ​ផ្ទុក​សារ​ធាតុគីមី​មួយចំនួន​ផងដែរ ក្នុងនោះ​មាន​ងៀត​បបែល ជាដើម​។​
 
​យោងតាម​មន្ត្រី​កាំកុងត្រូល អាហារ​ដែល​ព្រួយបារម្ភ​នោះ មានដូចជា​គ្រឿង​សមុទ្រ គុយទាវ​តូច លត បាញ់​កាញ់ មី​គ្រប់មុខ ប្រហិត​គ្រប់មុខ សាច់ក្រក ជាដើម​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com