ជាតិ
បុណ្យអុំទូក
សុវត្តិភាព ចរាចរណ៍
អុំទូក​២​ថ្ងៃ មាន​អ្នកស្លាប់​៥​នាក់ និង​របួស​១៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
23, Nov 2018 , 9:57 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​២​ថៃ្ង​នៃ​ពិធីបុណ្យ​អុំទូក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​២៦​លើក ដែលមាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ និង​របួស​១៣​នាក់ នៅ​ទូទាំង​រាជធានី​-​ខេត្ត​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍  និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​គណៈ​ស្នងការ​នគរបាលជាតិ​។ --

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា មូលហេតុ​ដែលមាន​មនុស្ស​ស្លាប់ និង​របួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក ដោយសារតែ បើកបរ​លើស​ល្បឿន​កំណត់​, បើក​ប្រជែង​គ្នា​, បើកបរ​មិន​ប្រកាន់​ស្តាំ និង​បើកបរ​ដោយ​ប្រើ​គ្រឿង​ស្រវឹង ជាដើម​៕  
 

Tag:
 អុំទូក​
 ​ ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com