ជាតិ
បុណ្យអុំទូក
នាយករដ្ឋមន្ត្រី បញ្ជា​អាជ្ញាធរ ឲ្យ​បន្ត​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ នៅ​ថ្ងៃ​អុំទូក​ចុងក្រោយ​
23, Nov 2018 , 3:43 pm        
រូបភាព
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
រូបពីរដ្ឋបាលរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
​ស្ថិតក្នុង​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​ចុងក្រោយ​ន​ពិធីបុណ្យ​ទូក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាស់តឿន​ជាថ្មី ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បន្ត​ជួយ​សម្រួល​ចរាចរណ៍ និង​ថែរក្សា​សុវត្ថិភាព​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​បរទេស​។


​បញ្ជា​របស់​នាក​រដ្ឋមន្ត្រី ធ្វើឡើង​តាមរយៈ​សារ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនាការ​ប្រណាំង​ទូកង​នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​ចុង​ក្រោយនេះ ឲ្យ​បាន​ច្រើន​កុះករ​ទាំងអស់គ្នា​»​។​
 
​សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី នឹង​ដង្ហែ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា  យាង​ទត​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប្រទីប និង​បាញ់​កាំជ្រួច នា​រាត្រី​ចុងក្រោយ​នេះ​៕ 



Tag:
 អុំទូក​
  ហ៊ុន សែន​
  អាជ្ញាធរ​
  សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com