ជាតិ
​​​ន​យោ​បាយ​ជាតិ​
សៀវភៅ​ភាសា​អង់គ្លេស​ស្តីពី «​ការតស៊ូ​របស់​សម្តេច ហេង សំរិន ក្នុងការ​រំដោះជាតិ​» ត្រូវបាន​ផ្សព្វផ្សាយ​
26, Nov 2018 , 11:23 am        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ រដ្ឋសភា បានរៀបចំ​ពិធី​សម្ពោធ​និង​ផ្សព្វផ្សាយ​សៀវភៅ​មួយ ដែលមាន​ចំណង​ជើ​ថា «​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​៖ កម្ពុជា​រស់​ឡើងវិញ​»​។ សៀវភៅ ដែល​បោះ​ពុ​ម្ព​ជា​ភាសា​អង់គ្លេស​នេះ គឺជា​កំណត់ហេតុ​អំពី​ការតស៊ូ​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុង​ដំណើរ​រំដោះ​ប្រទេសជាតិ​ចេញពី​របប ប៉ុល ពត​។


 
​សៀវភៅ​នេះ បង្ហាញ​និង​រៀបរាប់​ពី​សង្គ្រាម នៅ​កម្ពុជា ដែល​អាច​ឲ្យ​អ្នកអាន​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​។​


 
​លោក  វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ធ្វើជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​នេះ​។ ឯ​សម្តេច ហេង សំរិន ពុំបាន​ចូលរួម​នោះទេ​។​


 
​សូមបញ្ជាក់ថា សៀវភៅ «​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​៖ កម្ពុជា​រស់​ឡើងវិញ​» ត្រូវបាន​បោះ​ពុ​ម្ភ​ជា​ភាសា​ខ្មែរ តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉ោះ​៕ 

Tag:
 ហេង សំរិន​
© រក្សាសិទ្ធិដោយ thmeythmey.com