ជាតិ
សង្គមជាតិ
សម្តេច សាយ ឈុំ សុំរឿងពីរយ៉ាង ពីយុវជនស.ស.យ.ក សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា
× ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើសុំចំណុចពីរយ៉ាងពីថ្នាក់ដឹកនាំនិងសមាជិក-សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន។ សំណូមពររបស់ប្រធានព្រឹទ្ធសភា គឺធ្វើឡើងនៅចំពោះមុខថ្នាក់ដឹកនាំ និង សមាជិកស.ស.យ.កប្រមាណជា១៣០០នាក់ ក្នុងមហាសន្និបាតលើកទី៤ នាព្រឹកថ្ងៃទី២៦វិច្ឆិកា នៅសណ្ឋាគារសុខា។
ចំណុចទីមួយ គឺសុំឲ្យថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាស.ស.យ.កទាំងអស់ ចូលរួមឲ្យកាន់តែសកម្ម ក្នុងការកសាងអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើន និងក្លាយជាសង្គមប្រកបដោយអារ្យធម៌ និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញនូវសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដូចពីអតីតកាលទៀតឡើយ។ ចំណុទីពីរ គឺសុំឲ្យយុវជននៃស្ថាប័ននេះ ខិតខំរៀនសូត្រ ដើម្បីក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត ដែលមានសមត្ថភាព និងមានឆន្ទៈមោះមុត ក្នុងការថែរក្សាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី។
ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភា ក៏បានគាំទ្រនិងលើកទឹកចិត្តឲ្យស.ស.យ.ក បន្តប្រឹងប្រែងធ្វើកិច្ចការស្របតាមគោលបំណងរបស់ខ្លួន។
សូមបញ្ជាក់ថា ស.ស.យ.ក បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសជាលើកទី៤ ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ មហាសន្និបាតនេះ ធ្វើឡើងដោយផ្តោតលើការបូកសរុបការងារឆ្នាំ២០១២-២១០៨ និងលើកទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក និងអនុម័តលើការកែប្រែលក្ខន្តិកៈរបស់ស.ស.យ.ក ផងដែរ៕
Tag:
យុវជន
ស.ស.យ.ក
សម្តេច សាយ ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com