ពីនេះ ពីនោះ
ស្មេរគួរតែប្រើពាក្យ «ក្រូចឆ្មា» ឬ«ក្រូចឆ្មារ»មួយណាត្រូវ?
×
បើស្មេរប្រើពាក្យ «ក្រូចឆ្មារ» មិនគួរណា ភ្លេច ព្យព្ជានៈ «រ» នោះទេ តែការមិនដាក់ «រ» នោះ សម្រាប់សម្គាល់លើឈ្មោះ«ឆ្មា» តែប៉ុណ្ណោះ។ ស្មេរមួយចំនួន នៅតែសរសេរពាក្យ «ក្រូចឆ្មារ និងឆ្មា» មិនដាច់ស្រេចគ្នានៅឡើយទេ សង្កេតឃើញអ្នកខ្លះសរសេរ «ឆ្មា» មាន «រ» ហើយ«ក្រូចឆ្មារ» អត់ «រ» ទៅវិញ។
សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពាក្យ «ឆ្មា និងឆ្មារ» មានការបញ្ចេញសំលេងដូចគ្នា តែអត្ថន័យខុសគ្នាស្រឡះ។ ពាក្យ«ឆ្មារ» សម្រាប់ប្រើជាមួយពាក្យដទៃមានន័យថា ក្រូចឆ្មារ, សរសៃអំបោះឆ្មារ, សំឡេងឆ្មារ។ ចំណែកឯ «ឆ្មា» វិញ ជាសត្វម្យ៉ាង គូសត្រូវនឹងសត្វកណ្តុរ៕
© រក្សាសិទ្ធិដោយ thmeythmey.com