ជាតិ
ទស្សនីយភាពបេតិកភណ្ឌអរូបី ល្ខោនស្បែកធំ មានបរទេសចូលមើលច្រើនជាងខ្មែរ
06, Dec 2018 , 3:07 pm        
រូបភាព
ទស្សនិកជនដែលភាគច្រើនជាបរទេស បានអង្គុយនិង សម្លឹងមើលយ៉ាងយកចិត្តទុកដាក់ លើផ្ទាំងសំពត់សរដែលឆ្លុះស្រមោលចេញជារូប ដោយសារពន្លឺភ្លើងនៅផ្នែកម្ខាង ដោយសិល្បករលើករូបតុក្កតានីមួយៗយ៉ាងទន់ភ្លន់តាមលំនាំនៃរឿងព្រេងខ្មែរ ក្នុងរោងល្ខោនមួយក្នុងរាជធានីភ្នំពេញ នោះគឺការសម្តែងល្ខោនស្បែកធំ។


 
ល្ខោនស្បែកធំ ជាប្រភេទសិល្បៈសម្ដែងដែលមានវ័យចំណាស់ នៅកម្ពុជា ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីឆ្នាំ២០០៥។






 
លោកអ្នកអាចទៅទស្សនាបានរៀងរាល់ថ្ងៃសុក្រ និងសៅរ៍​ ចាប់ពីម៉ោង៧យប់ នៅរោងល្ខោនសុវណ្ណភូមិ ដែលស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តម្លៃសំបុត្រចំពោះភ្ញៀវខ្មែរ ២០០០០រៀល, សិស្សនិស្សិត ១០០០០រៀល, បរទេស ៤០០០០រៀល៕






























 

Tag:
 រូបភាព
  សិល្បះ
  ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com