អត្ថបទពាណិជ្ជកម្ម
ម្ចាស់​ជ័យលាភី​លេខ​១ ពី​ការប្រកួត​រចនា User Interface/User Experience ចែករំលែក​បទពិសោធ​ន៍​
07, Dec 2018 , 3:51 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​កន្លងទៅ ក្រុមហ៊ុន Smart Axiata បានរៀបចំ​ពិធី​ប្រគល់​រង្វាន់ ដល់ ជ័យលាភី​ការប្រកួត​រចនា User Interface/User Experience​។ ការប្រកួត​រចនា​នេះ ចម្រាញ់​យក​និស្សិត​ឆ្នើម ដែលមាន​ជំនាញ​ផ្នែក​រចនា​កម្មវិធី​ទូរស័ព្ទ ដែល​អាច​ផ្ដល់​ភាពងាយស្រួល និង​ការទាក់ទាញ​ដល់​អ្នកប្រើប្រាស់​។ និស្សិត​ជាង​២០​រូប បាន​ចូលរួម​ក្នុងការ​ប្រកួត​នេះ ដើម្បី​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​។
 
​យុវជន ជា សុ​វ័​ន្ត និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន​អន្តរជាតិ (​អតីត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​) និង​ជា​សមាជិក​ក្រុម​ជ័យលាភី​លេខ​១ ក្នុងការ​ប្រកួត​រចនា​នេះ​ថ្លែងថា បេក្ខជន​-​បេ​ក្ខ​នារី អាច​ចូលរួម​ប្រកួត​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម ដែល​ការប្រកួត​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ដើម្បី​ចម្រាញ់​យក​ក្រុម និង​បេក្ខជន​ដែលមាន​ស្នាដៃ​រចនា​ល្អ​បំផុត​ចំនួន​៥​។ បើតាម សុ​វ័​ន្ត ការ​រចនា​របស់​ក្រុម និង​បេក្ខជន ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ទាំង​៥​នោះ ត្រូវបាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទទួលបាន​ការបោះឆ្នោត ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​។ ក្នុងនោះ​មានតែ​ក្រុម ឬ​បេក្ខជន ដែល​ទទួលបាន​ចំនួន​ចូលចិត្ត (Like) ច្រើនជាងគេ​ចំនួន​បី​ប៉ុណ្ណោះ ដែល​ទទួលបាន​ជ័យលាភី​ពី​ការប្រកួត​។​
 
​សមាជិក​ក្រុម​ម្នាក់ទៀត គឺ​យុវជន ជីវ ឆាយ​ហេង និស្សិត​ឆ្នាំ​ទី​៥ ជំនាញ​វិស្វកម្ម​ធនធានទឹក និង​ហេ​ដ្ធា​រចនាសម្ព័ន​ជនបទ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លើកឡើងថា រូបគេ​ចូលរួម​ក្នុងការ​ប្រកួត​នេះ ដោយសារ​ការ​រចនា​ក​ម្ម​វិធី​ទូរស័ព្ទ​នេះ​ជា​ចំណង់​ចំណូលចិត្ត​របស់គេ ហើយ​យុវជន​រូបនេះ យល់ថា​ការប្រកួត​នេះ ជា​ឱកាស​បញ្ចេញ​សមត្ថភាព​របស់ខ្លួន និង​ជា​ឱកាស​រាប់អាន​មិត្តភក្ដិ​ថ្មីៗ ដែលមាន​ជំនាញ​រចនា​កម្មវិធី​ទូរស័ព្ទ​នេះដែរ​។ 
 

 
​គួរ​បញ្ជាក់ដែរថា ជ័យលាភី​លេខ​១ សម្រាប់​ការប្រកួត​រចនា User Interface/User Experience ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១០០០​ដុល្លារ​។ ជ័យលាភី​លេខ​២ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៥០០​ដុល្លារ និង​ជ័យលាភី​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ២៥០​ដុល្លារ​។ ជ័យលាភី​ទាំង​៣ ក៏​ទទួលបាន​កញ្ចប់ Smart StreamOn 8 ពី​ក្រុមហ៊ុន Smart Axiata រយៈពេល​មួយឆ្នាំ និង​ឱកាស​ការងារ នៅ​ក្រុមហ៊ុន​នេះ​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com