អត្ថបទពាណិជ្ជកម្ម
អបអរ​ឆ្នាំ​ថ្មី ក្រុមហ៊ុន​សាម​សុង​ផ្តល់ឱកាស​ចំណេញ​យ៉ាងច្រើន ងាយៗ ភ្លាមៗ ដល់​អតិថិជន
07, Dec 2018 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អបអរ​ឆ្នាំ​ថ្មី ២០១៩ ខាងមុខ ក្រុមហ៊ុន​បច្ចេកវិទ្យា​សាម​សុង ផ្តល់ជូន​នូវ​ឱកាស​ចំណេញ​ស្រួលៗ ភ្លាមៗ​ដោយ​គ្រាន់តែ​អតិថិជន ទិញ​ទូរទស្សន៍​,​ទូរ​ទឹកកក និង​ម៉ាស៊ីន​បោកគក់​ស៊េរី​ថ្មី​ទំនើប​ណាមួយ នោះ​លោក​អ្នកនឹង​ទទួលបាន​ប្រាក់​ត្រឡប់មកវិញ​ភ្លាមៗ រហូតដល់​ទៅ $500​។ ចំពោះ​ការ​ជាវ​ម៉ាស៊ីនត្រជាក់​វិញ នឹង​ទទួលបាន​ការដំឡើង និង​ជើងចាប់​ជញ្ជាំង​មួយ ដ៏​ស្រស់ស្អាត​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត ដែល​លោកអ្នក​អាច​ទទួលបាន​នូវ​ផលិតផល​ថ្មី ទំនើប ទាន់សម័យ សម្រាប់​ប្រើប្រាស់​នៅក្នុង​គេហដ្ឋាន ហើយ​ថែមទាំង​ចំពេល​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​ទៀត​។
 
​គួររំលឹកថា ផលិតផល​ដែល​ស្ថិតនៅក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​នេះ សុទ្ធសឹងតែ​ជា​ផលិតផល​ស៊េរី​ថ្មី ទំនើប​ទាន់សម័យ និង​កំពុងតែ​មានការ​ពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ​។ ផលិតផល​ទំនើប របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​សាម​សុង​នេះ បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​កាន់តែ​ឆ្លាត​វៃ ជួយ​សន្សំសំចៃ​ថាមពល កាត់បន្ថយ​សំឡេង​រំខាន គុណភាព​ខ្ពស់ ប្រើប្រាស់​បានយូរ ព្រមទាំង​បំពាក់​នូវ​មុខងារ​ទំនើប សំខាន់ៗ​ជាច្រើន​ទៀត​។ រាល់​ផលិតផល​សាម​សុង​ទាំងអស់ គឺមាន​តែម​បញ្ជាក់​ពី​ផលិតផល​ផ្លូវការ របស់​ក្រុមហ៊ុន​សាម​សុង ជាមួយនឹង​ការធានា​ក្នុងការ​ប្រើប្រាស់​។
 


​ពេលនេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​របស់​លោកអ្នក ដែល​ត្រូវ​ការទិញ​ផលិតផល​ទំនើប​របស់​ក្រុមហ៊ុន​សាម​សុង​។ ទិញ​ឥឡូវនេះ លោកអ្នក​បាន​ចំណេញ​យ៉ាងច្រើន​។ សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ដោយផ្ទាល់ និង​សាកសួរ​ព័ត៌មាន​បន្ថែម នៅតាម​ហាង​ទំនើប​សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ 


 
​ប្រញាប់​ឡើង រង់ចាំ​អី​ទៀត​? ការផ្ដល់ជូន​ពិសេស​នេះ ចាប់ពី​ថ្ងៃទី ៧ ខែធ្នូ​នេះ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៨ នេះ​តែប៉ុណ្ណោះ​។ កុំឱ្យ​ប្រ​ម៉ូ​សិន​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​នេះ រំលង​ផុត​ឲ្យ​សោះ​។ សម្រាប់​ព័ត៌មាន​លម្អិត លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 32 32 ។ (​លក្ខខណ្ឌ​នានា ត្រូវបាន​អនុវត្ត​) ៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com