អត្ថបទពាណិជ្ជកម្ម
រោងចក្រ​ផលិត​ក្បឿង និង​ទុយោ​ដ៏​ទំនើប របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ បើកសម្ពោធ​ជា​ផ្លូវការ​
11, Dec 2018 , 10:35 am        
រូបភាព
ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​បើក​ម្ពោ​ធ​ជា​ផ្លូវការ រោងចក្រ​ផលិត​ក្បឿង និង​ទុយោ​របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ រោងចក្រ​ក្បឿង និង​ទុយោ ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ជាង​១១​ហិកតា ដែលមាន​ទីតាំង ស្ថិតនៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ រោងចក្រ​នីមួយៗ ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ មកពី​ប្រទេស​អ៊ីតាលី និង​ប្រើប្រាស់​វត្ថុធាតុដើម​ដ៏​ល្អឥតខ្ចោះ ដែលមាន​លទ្ធភាព​ផលិត​ក្បឿង និង​ទុយោ​ដែលមាន​គុណភាព​ខ្ពស់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​សំណង់​ក្នុងប្រទេស​កម្ពុជា​។
 
​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​រំពឹងថា ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ របស់​វិនិយោគិន​ក្នុងស្រុក ក៏​ជាការ​ចូលរួមចំណែក​មួ​យ​ជ្រុង​តូច ក្នុង​ការលើក​មុខមាត់​ប្រទេស ក្នុង​វិស័យ​ឧស្សាហកម្ម តាមរយៈ​ការបោះ​ជំហាន​ពី​ប្រទេស​កសិកម្ម ទៅជា​ប្រទេស​ឧស្សាហកម្ម កាត់បន្ថយ​ការ​នាំចូល​សម្ភារ​សំណង់​ពី​បរទេស និង​ជួយ​បង្កើន​សេដ្ឋកិច្ចជាតិ​។​
 
​គួរ​បញ្ជក់​ថា គ្រឿងចក្រ​របស់​រោងចក្រ​ក្បឿង មានលទ្ធភាព​ផលិត​ក្បឿង​បាន​១៤០​សន្លឹក​ក្នុង​មួយ​នាទី ខណៈ​រោងចក្រ​ទុយោ មានលទ្ធភាព​ផលិត​ទុយោ​បាន​៥០០​តោន ក្នុង​មួយខែ​។
ក្រៅពី​រោងចក្រ​ផលិត​ក្បឿង និង​ទុយោ ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ក៏មាន​ផលិតផល​បេតុង​លាយ​ស្រេច ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​វិស័យ​សំណង់​ក្នុងប្រទេស​ផងដែរ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com