ជាតិ
ព្រះមហាក្សត្រ យាង​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​វៀតណាម រយៈពេល​៣​ថ្ងៃ​
19, Dec 2018 , 9:15 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន កន្លងមក
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន កន្លងមក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១៩ ធ្នូ ។ បើ​យោងតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​។​


 
​ព្រះរាជសារ​ដដែល បាន​បញ្ជាក់ថា ដំណើរ​បំពេញ​ព្រះរាជទស្សនកិច្ច​របស់​ព្រះអង្គ នៅ​ប្រទេស​វៀតណាម គឺមាន​រយៈពេល​៣​ថ្ងៃ ហើយ​ព្រះអង្គ​នឹង​យាង​ទៅកាន់​ទីក្រុង​ហាណូយ និង​ទីក្រុង​ដា​ណា​ង​។​
 
​ក្នុងអំឡុងពេល​អវត្តមាន​របស់​ព្រះអង្គ​នេះ សម្តេច​វិបុល​សេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​បំពេញការងារ​ផ្សេងៗ​ជំនួស​ព្រះអង្គ ជា​ប្រមុខរដ្ឋស្តីទី​។
​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​វៀតណាម បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នឹង​គ្នា​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧ ហើយ​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល ៥១​ឆ្នាំ​ហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com