ជាតិ
កាំកុងត្រូល ចាប់បានបង្គាចាក់បញ្ចូលចាហួយ ១៨គីឡូនៅផ្សារដើមគរ និង ១៣គីឡូនៅព្រះសីហនុ
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល បានដកហូត បង្គាចាក់បញ្ចូលចាហួយចំនួន ៣១គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ប្រតិបត្តិការរបស់កាំកុងត្រូលនៅពីរទីតាំងផ្សេងគ្នា នៅថ្ងៃទី១៨ខែធ្នូ បានរកឃើញបង្គាចាក់បញ្ចូលចាហួយ។ នៅផ្សារដើមគរ រាជធានីភ្នំពេញ មន្ត្រីកាំកុងត្រូលបានរកឃើញបង្គាចាក់ចាហួយបញ្ចូល ទំហំ ១៨គីឡូក្រាម និង ១៣,៧ គីឡូក្រាមផ្សេងទៀតនៅផ្សារវាលរេញ ខេត្តព្រះសីហនុ។
មន្ត្រីជំនាញបានដកហូតបង្គាទាំងនេះ ដើម្បីដុតកម្ទេចចោល និងបានតម្រូវឲ្យអាជីវករចុះកិច្ចសន្យាបញ្ឈប់ការលក់ផលិតផលមិនប្រក្រតីបែបនេះទៀត។ ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលបានអប់រំអាជីវករដទៃទៀតអំពីសុវត្ថិភាពផលិតផល ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕
Tag:
បង្គាចាក់ចាហួយ
កាំកុងត្រូល
© រក្សាសិទ្ធិដោយ thmeythmey.com