ជាតិ
កម្ពុ​ជាមាន​វត្ត​ជិត​៥០០០ និង​ព្រះសង្ឃ​ជាង​៧​ម៉ឺន​អង្គ​
22, Dec 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ វត្ត​អារាម​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​សរុប ៤,៩៧៩​វត្ត និង​ព្រះសង្ឃ ៧០,៨៥៣​អង្គ ទូទាំងប្រទេស​។ ក្នុងនោះ​មាន វត្ត​គណៈមហានិកាយ ៤,៧៤៤​វត្ត ដែលមាន​ព្រះសង្ឃ​៦៦,០៣៦​អង្គ​។ ដោយឡែក ៤,៨១៧​អង្គ​ទៀត ជា​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ ក្នុង​វត្ត​សរុប​២៤១​។

 
​របាយការណ៍​នេះ ត្រូវបាន​លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លើកឡើង​ក្នុង​ពិធី​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​ម​ន្រី្ត​សង្ឃ​ទូទាត់​ប្រទេស​លើក​ទី​២៧ នា​សាលសន្និសីទ​ចតុមុខ នា​ថ្ងៃទី​២១​ធ្នូ ឆ្នាំ​២០១៨​។​
 
​ទាក់ទង​នឹង​វិស័យ​ពុទ្ធិកសិក្សា 
 
​លោក ហ៊ឹម ឆែម បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​ក្រសួង​ធម្មការ​ក្នុងការ​ជំរុញ​ឲ្យ​វត្ត​អារាម​នៅ​ទូទាំងប្រទេស ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ដោយ​រៀបចំ​ទីធ្លា​វត្ត ឲ្យ​ក្លាយទៅជា​តំបន់​មរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍ ដោយមាន​ការគ្រប់គ្រង​ល្អ និង​បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា សិក្សា តាមរយៈ​ឈ្វេងយល់​ពី​វប្បធម៌ ប្រពៃណី និង​បង្កើន​ចំណូល​ថវិកាជាតិ ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ព្រះពុទ្ធសាសនា​៕ 
 

Tag:
 សាសនា​
  វត្ត​
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com