ជាតិ
​ទីប្រឹក្សា​១០៧​នាក់​របស់​ក្រសួង​ការងារ​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​អគ្គនាយក​
23, Dec 2018 , 10:54 am        
រូបភាព
លោក ជួន មុំថុល ទីប្រឹក្សាដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ និងលោក​រដ្ឋមន្ត្រី អ៊ិត សំហេង
លោក ជួន មុំថុល ទីប្រឹក្សាដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ និងលោក​រដ្ឋមន្ត្រី អ៊ិត សំហេង
​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ បានចេញ​រាជក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ដល់​មន្ត្រី​១០៧​នាក់ ជាទី​ប្រឹក្សា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ មន្ត្រី​ទាំង​១០៧​នាក់​នេះ មាន លោក ជួន មុំ​ថុល បាន​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដែល​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជាមួយ​មន្ត្រី​១៤​រូប​ទៀត លោក សឹង ម៉ុ​ន លោក ខេន លូ លោក យ៉ាំង ថៃ​យាន អ្នកស្រី ទេព គឹម​វណ្ណា​រី  ជាដើម​។

  
 
​ដោយឡែក មន្ត្រី​៩២​នាក់​ទៀត ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​ដែរនោះ មាន​ឋានៈ​ស្មើ​អគ្គនាយក​។ ក្នុងនោះ​មាន​២៤​នាក់ បាន​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ រីឯ លោក សឹង​ម៉ុ​ន ពន្លក មិន​ទទួល​ប្រាក់​បំណាច់​មុខងារ លើ​ឋានៈ​បន្ថែម​នេះ​ទេ​៕
 






Tag:
 ជាតិ​
  ព្រះមហាក្សត្រ​
  ទីប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com