ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចន្លោះពេល​សម្រក​ទម្ងន់ ផ្លែឈើ​នេះ អាចជួយ​អ្នក​ឲ្យ​ឆាប់​ស្គម​បាន​
29, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អាចជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1.​ ​ផ្លែ​ប៉ោម អាចជួយ​អ្នក​ឲ្យ​ស្រក​ទម្ងន់​បាន ព្រោះ​ក្នុងនោះ​មាន​សារធាតុ​សរសៃ រួមទាំង​វីតាមីន​ជាច្រើន ដែល​អាចជួយ​ឲ្យ​អ្នកមាន​រាង​ស្គម​បាន​។ ដូចនេះ អ្នក​អាច​ពិ​សារបាន​ក្នុងពេលដែល​អ្នក​ចង់​មាន​រាង​ស្អាត​។​
 
2.​ ​ក្រូចឆ្មារ​មាន​ផ្ទុក​វីតាមីន​សេ​ច្រើន ដោយ​អាចជួយ​ឲ្យ​អ្នក​ស្គម​បាន និង​ជួយ​អ្នក​ឲ្យ​មាន​ស្បែ​កស​ផង​។ ដូចនេះ អ្នក​អាច​បរិភោគបាន​ពេលដែល​អ្នក​ចង់​ស្គម ព្រមទាំង​ចង់​ស្អាត​។​
 
3.​ ​ចំណែក​ផ្លែ​គី​វី​វិញ ក៏មាន​ផ្ទុក​វីតាមីន​សេ​ច្រើន​ដែរ ដោយ​ក្រោយ​ពេលដែល​ចូលដល់​រាងកាយ នឹង​ជួយ​កំចាត់​ខ្លាញ់​ក្នុងនោះ ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​យ៉ាង​ងាយ​ជាទីបំផុត​។ ដូចនេះ អ្នក​អាច​បរិភោគ​ផ្លែឈើ​ទាំងនេះ​ក្នុងពេលដែល​អ្នក​ចង់​ស្គម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com