ជាតិ
មេ​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​កុំ​ឲ្យ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​
30, Dec 2018 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​សិទ្ធិ​ពេល​លេញ និង​ត្រូវបាន​យកចិត្តទុកដាក់​ពីរ​ដ្ឋា​ភិ​បាន​ទៀតផង​។ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។


 
​លោក​បាន​សរសេរ​ដូច្នេះ​ថា​៖«​បងប្អូន​យើង​ដែល​ស្រឡាញ់​ភេទ​ដូច​គា្ន​មាន​ដាវ​ទិព្វ​កាន់​នៅ​នឹង​ដៃ​គឺ​ប្រមុខ​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន តែងតែ​គាំទ្រ និង​ធ្លាប់​បានប្រកាស​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ​២០០៤ មិនអោយ​មានការ​រើសអើង ហើយ​បើតាម​ប្រសាសន៍​សម្ដេច គឺ​យើង​ត្រូវ​ឈានមុខ​លើ​ការមិន​រើសអើង​»​។ 
 
​លោក​ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ពិភពលោក កុំ​ឲ្យ​មានការ​រើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដើម្បី​សុខដុមរមនា​នៅក្នុង​គ្រួសារ សហគមន៍ សង្គមជាតិ និង​ពិភពលោក​ទាំងមូល​។​
 
​ការលើកឡើង​បែបនេះ គឺធ្វើឡើង​ក្រោយ​លោក កែវ រ៉េមី បាន​អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា ក្រោម​ប្រធានបទ «​សិទ្ធ​យើង ជីវិត​យើង​» នៅ​អគារ​បុរាណ «The Mansion» ទល់មុខ​វាល​ព្រះមេរុ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​៕ 

Tag:
 សិទ្ធិមនុស្ស​
 ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com