ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
បើ​មិន​ស្គាល់​ខ្លួនឯង​ជា​នរណា យុវជន​នឹង​ពិបាក​កំណត់​គោលដៅ​ជីវិត​!
01, Jan 2019 , 7:20 pm        
រូបភាព
 ​លោក កុក ថា ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត (FHF)
​លោក កុក ថា ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត (FHF)
ដោយ:
​ភ្នំពេញ​៖ រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​ដែល​លោក កុក ថា អនុវត្តន៍​ផែនការ​ជីវិត​ទៅតាម​អ្វីដែល​លោក​បានកំណត់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត​វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​តស៊ូ​, អត់ធ្មត់ និង​មាន​វិន័យ​ចំពោះ​ខ្លួនឯង​យ៉ាង​តឹងរឹង​ក្នុងការ​អនុវត្ត​ផែនការ​ជីវិត​របស់លោក​។ សហគ្រិន​សង្គម​រូបនេះ បាន​ចំណាយពេល​វេ​លា​ជាច្រើន​ឆ្នាំ​ដើម្បី​ស្វែងរក​គោលដៅ​នៅក្នុង​ជីវិត​ដែល​លោក​ស្រឡាញ់ និង​អាចរួមចំណែក​ជួយ​សង្គម​បាន​។ លោក កុក ថា លើកទឹកចិត្ត​ឲ្យ​យុវជន​ដែលមិនទាន់បានកំណត់គោលដៅជីវិត គួរចាប់ផ្តើម​រៀបចំ​ផែនការ​ជីវិត​ពី​ចំណុច​តូចៗ​ទៅ ហើយ​ត្រូវ​ត្រួតពិនិត្យ​ការអនុវត្ត​ជាក់ស្តែង​នោះ​ឲ្យ​បាន​ញឹកញាប់ នោះ​យុវជន​នឹង​ឃើញថា គុណភាព​ជីវិត​របស់​ពួកគេ រីកចម្រើន​កាន់តែ​ប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

 
​តើ​ត្រូវធ្វើ​ដូចម្តេច​ទើប​អាច​កំណត់​គោលដៅ​ជីវិត​មួយ​ឲ្យ​បានល្អ​? តើ​ត្រូវ​តស៊ូ​, អត់ធ្មត់ និង​មាន​វិន័យ​ចំពោះ​ខ្លួនឯង​កម្រិតណា​ទើប​អាច​ជោគជ័យ​តាមបែប​ការ​ជីវិត​ដែល​បានកំណត់​? ដើម្បី​ជ្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក ជាវ សំណាង អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) និង​ប្រធាន​ក្រុម​សន្សំ​ប្រាក់​មិត្ត​ជួយ​មិត្ត​លោក កុក ថា ដូចតទៅ​៖




នៅថ្ងៃទី៥ ខែមករានេះ លោក កុក ថា ក៏នឹងចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធស្តីពី«ការធ្វើផែនការជីវិត និងផែនការប្រចាំឆ្នាំ» នៅក្នុងវេទិកា«ហូបកាហ្វេ ផ្ទេរចំណេះ» ដែលស្ថិតនៅក្នុងបូរីពិភពថ្មីចំការដូងផដែរ។ 
 





 

© រក្សាសិទ្ធិដោយ thmeythmey.com