ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​តែ​ជី​អង្កាម​” អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​យ៉ាងនេះ​ចំពោះ​សុខភាព​
03, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តែ​ជី​អង្កាម គឺមាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​នេះ​មិនមែនជា​មូលហេតុ​តែ​ម្យ៉ាង​ដែល​អ្នក​គួរ​ចាប់ផ្ដើម​ទទួលទាន​តែ​ជី​អង្កាម​ជាប្រចាំ​ឡើយ​។  ក៏​ព្រោះតែ តាមពិតទៅ​តែ​ជី​អង្កាម​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​ជាច្រើន​ចំពោះ​សុខភាព​រាងកាយ​!



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​តែ​ជី​អង្កាម​ជាប្រចាំ ៖
 
១. បំបាត់​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ 
 
​តែ​ជី​អង្កាម គឺជា​ប្រភេទ​នៃ​តែ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​បំបាត់​អាកា​រៈ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​។ នោះ​ក៏​ព្រោះតែ​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol ជួយ​សម្រួល​សាច់ដុំ​កាត់បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។​
 
២. ជួយ​ឱ្យ​ឆាប់​ងងុយគេង​
 
​ប្រសិនបើ​អ្នក​គេង​មិន​លក់ ចូរ​ទទួលទាន​តែ​ជី​អង្កាម ១​ពែង ។ សារធាតុ Menthol ជួយ​ឱ្យ​សាច់ដុំ និង​អារម្មណ៍​ធូរស្បើយ ហើយ​អ្នកនឹង​ឆាប់​គេង​លក់​ជាក់​ជាមិនខាន​។​
 
៣. បង្កើន​ការផ្ដោត​អារម្មណ៍​
 
​ឆុងតែ​ជី​អង្កាម ហើយ​ក្រេប​យឺតៗ​។ វិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​ផ្ដោតអារម្មណ៍​បាន​ប្រសើរ​។ លើសពីនេះទៅទៀត​ក្លិន​នៃ​ជី​អង្កាម រួមទាំង​សារធាតុ Menthol មាន​ប្រសិទ្ធិភាព​រំញោច​ការចងចាំ​នៃ​ខួរក្បាល​។​

៤. ដុតបំផ្លាញ​ជាតិ​ខ្លាញ់​
 
​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ឃ្លាន​មិន​ឈប់ នោះ​តែ​ជី​អង្កាម​អាចជួយ​បម្រាប​ចំណង់​អាហារ​របស់​អ្នក​បាន​។ ការទទួល​ទាន​តែ​ជី​អង្កាម​នៅពេល​ព្រឹក​ជួយ​ដល់​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ ឬ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​។​
 
៥. បំបាត់​អាកា​រៈ​ទល់លាមក​
 
​ទឹកតែ​ជី​អង្កាម​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​ទឹកឃ្មុំ​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែល​កំពុង​ជួបប្រទះ​អាកា​រៈ​ទល់លាមក​។ នោះ​ក៏​ព្រោះតែ​សារធាតុ menthol មាន​ប្រសិទ្ធិ​ភាពជា​ថ្នាំ​ព្យាបាល​ជំងឺ​ទល់លាមក​បែប​ធម្មជាតិ​។ តែ​ជី​អង្កាម​ក្ដៅ​ឧណ្ហៗ​ក៏​ជួយ​ព្យាបាល​អា​ការៈឈឺ​បំពង់ក​ផងដែរ​។​
 
– ក្រៅពី​ការទទួល​ទាន​តែ​ជី​អង្កាម អ្នក​ក៏​អាច​បន្ថែម​វា​ទៅក្នុង​ទឹក​ងូត​ដែល​វិធី​នេះ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្បើយ ហើយ​ថែមទាំង​បំបាត់​បញ្ហា​ស្បែក​ផ្សេងៗ រួមទាំង​រោគ​មុន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com