ជាតិ
ស្នាដៃ និង​ប្រលោមលោក​ឆ្នាំ​២០១៨ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​
02, Jan 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ស្នាដៃ​ប្រលោមលោក និង​សៀវភៅ​លើកទឹកចិត្ត​មួយចំនួន​នៅក្នុង​ឆ្នាំ​២០១៨ ទទួលបាន​ការចាប់អារម្មណ៍​គួរឱ្យ​កត់​សម្ភា​ល់​។ សារព័ត៌មាន​ថ្មីៗ សូម​លើក​យកតែ​ស្នាដៃ​មួយចំនួន​មក​បង្ហាញជូន​តែប៉ុណ្ណោះ ក្នុងចំណោម​ស្នាដៃ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​នោះ​។​


 
​ស្នាដៃ​ប្រលោមលោក និង​ប្រភេទ​លើកទឹកចិត្ត​ទាំងនោះ រួមមាន​ស្នាដៃ​របស់​អ្នកនិពន្ធ ម៉ៅ សំណាង «​ប្រលោម​ចិត្ត​» ដែលជា​ប្រភេទ​ប្រលោមលោក​លើកទឹកចិត្ត ដែលមាន​លាយឡំ​នឹង​ស្នេហា​។​


 
​ចំណែក​រឿង «​ស្នេហា​សុភាពបុរស​» ជា​ស្នាដៃ​ប្រលោមលោក​របស់​អ្នកនិពន្ធ សុខ ចាន់​ផល​។ រឿងនេះ​និយាយ​ពី​អារម្មណ៍​ច្របូកច្របល់​របស់​មនុស្សពេញវ័យ ដែល​អប់រំ​ទៅលើ​ទស្សន​នៃ​ជីវិត​ពី​យុវភាព​រហូតដល់​វ័យ​ចាស់​។ «​សង្សា​១៤​ថ្ងៃ​» គឺជា​ប្រលោមលោក​ដ៏​លេចធ្លោ​ផងដែរ​របស់លោក សុខ ចាន់​ផល​។​


 
រីឯ​សៀវភៅ​ប្រភេទ​ទស្សនៈ និង​ការលើកទឹកចិត្ត​មាន​សៀវភៅ «​កាដូ​ជីវិត​» របស់​កញ្ញា សែត ហត្ថា ហៅ​កូនចាប​មាស​។ «​កាដូរ​ជីវិត​» បរិយាយ​ពី​ការលើកទឹកចិត្ត ការជំរុញ​ទឹកចិត្ត ការកំណត់​គោលដៅ​ក្នុង​ជីវិត ការតស៊ូ​អត់ទ្រាំ និង​ការ​ធ្វើតាម​ក្ដី​ស្រមៃ​ជាដើម​។ ចំណែក​អ្នកនិពន្ធ គឹម ឌី​ណា មាន​ស្នាដៃ «​មនុស្ស​បាក់​ទឹកចិត្ត​»​។ សៀវភៅ​នេះ​និយាយ​ពីបទ​ពិសោធន៍​បាក់​ទឹកចិត្ត​របស់​អ្នកនិពន្ធ​ផ្ទាល់​ផង និង​មានរឿង​ខ្លី​ផ្សេងទៀត បង្ហាញ​ពី​ប​ញ្ហ​របស់​មនុស្ស​ស្រី និង​យុវជន ដែល​បាន​ជួបប្រទះ​។ ម្ចាស់​ស្នាដៃ​ចង់ឱ្យ​អ្នក​ដែល​បាន​អាន​សៀវភៅ​របស់ខ្លួន បានដឹងថា​មាន​មនុស្ស​ច្រើនណាស់​ដែល​ជួប​បញ្ហា​បាក់​ទឹកចិត្ត តែ​គេ​នៅតែ​អាច​ជម្នះ​បាន​។​


 
​ក្រៅពី​ស្នាដៃ​ទាំងនោះ​នៅមាន​រឿង​ប្រលោមលោក និង​ស្នាដៃ​ប្រភេទ​លើកទឹកចិត្ត​ដូចជា “​ស្ដេច​ម៉ែ ស្ដេច​កូន​”, “​កូន​ទី​៦”, “​សមុទ្រ​អមតៈ​”, “​កា​ពី​តែ​ន​ជីវិត​”, “​ផ្ទះ​កណ្ដាល​បឹង​” ជាដើម​។ 
 
​ស្នាដៃ​ជា​ប្រលោមលោក​ក្ដី ជា​ប្រភេទ​លើកទឹកចិត្ត​ក្ដី សុទ្ធ​តែមាន​គោលដៅ​ផ្ដល់​ជា​គតិ​ដល់​អ្នកអាន​ទាំងអស់​។ សៀវភៅ​ជា​ប្រភព​ផ្ដល់​ចំណេះដឹង ការកម្សាន្ត បទពិសោធន៍​នានា និង​មេរៀន​ជីវិត ដែល​អ្នកអាន​មិន​ធ្លាប់​ជួប តែ​អាច​បញ្ចៀស​មិនឱ្យ​ជួប​វិបត្តិ​បាន​ខ្លះៗ​ដែរ​។ សៀវភៅ​គឺជា​ឃ្លាំងចំណេះ គឺជា​ឃ្លាំង​ទ្រព្យ​៕
 
 

Tag:
 សៀវភៅ
  ប្រលោមលោក​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com