ជាតិ
វីដេអូ
«ភូមិវប្បធម៌ជនជាតិដើមភាគតិច» នៅរតនគិរី នឹងលេចជារូបរាងនៅដើមឆ្នាំ២០១៩នេះ
× រតនគិរី៖ គម្រោងបង្កើតភូមិវប្បធម៌ជនជាតិដើមភាគតិចនៅខេត្តរតនគិរី របស់ម្ចាស់សណ្ឋាគារទែរូ នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៩នេះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី ខៃ ចិន្តា បញ្ជាក់ថា ភូមិវប្បធម៌នេះ នឹងចាប់ផ្ដើមនៅដើមឆ្នាំនេះ ដោយសាងសង់ជាភូមិ ដែលបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជំនឿរបស់ជនជាតិដើមភាគតិចទៅតាមអម្បូរនីមួយៗ។
លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ (Terres Rouges) និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានឲ្យដឹងទៀតថា គម្រោងបង្កើតភូមិវប្បធម៌ជនជាតិដើមភាគតិចនៃខេត្តរតនគិរី នឹងចូលរួមចំណែកថែរក្សា និងលើកតម្កើងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចរស់នៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ក្រៅពីបង្កើតភូមិវប្បធម៍ជនជាតិដើមភាគតិច លោកស្រី ខៃ ចិន្តា នឹងបង្កើតផ្សារសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីគាំទ្រផលិតផល សម្ភារសិប្បកម្ម និងអាហាររបស់ជនជាតិដើមភាគតិច។ បើតាមលោកស្រី ខៃ ចិន្តា គម្រោងភូមិវប្បធម៌នេះ មានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ (Terres Rouges) នៅខេត្តរតនគិរីដូចតទៅ៖
Tag:
ភូមិវប្បធម៌
រតនគិរី
ខៃ ចិន្តា
© រក្សាសិទ្ធិដោយ thmeythmey.com