ជាតិ
អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
តើអ្វីខ្លះ ជាលក្ខណៈពិសេសរបស់ទឹកឃ្មុំធម្មជាតិព្រៃឡង់សេដាក?
× ភ្នំពេញ៖ ទឹកឃ្មុំធម្មជាតិព្រៃឡង់ គឺជាទឹកឃ្មុំមួយប្រភេទដែលមានគុណភាពល្អលើសគេ ហើយសហគមន៍នៅតំបន់ព្រៃឡង់ដែលមានខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង កំពង់ធំ បានចងក្រងគ្នាជាសហគមន៍តូចៗ ដើម្បីប្រមូលទឹកឃ្មុំព្រៃនេះ ក្រោមការជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន។
លក្ខណៈពិសេស៣ប្រភេទរបស់ទឹកឃ្មុំព្រៃឡង់គឺ ១. សុទ្ធ និងបន្សុតបន្ថែមដោយដកជាតិទឹកនិងកាកសំណល់លម្អង ទី២. មានសហគមន៍ច្បាស់លាស់ដែលគាំទ្រដោយអង្គការក្រៅរដ្ឋាភិបាល និងទី៣. ទឹកឃ្មុំយកដោយអនុលោមតាមស្តង់ដាអនាម័យ និងបរិស្ថាន។ ទឹកឃ្មុំព្រៃឬទឹកឃ្មុំធម្មជាតិ មានគុណសម្បតិ្តដ៏ច្រើនលើសលប់ចំពោះសុខភាពមនុស្សជាច្រើនមានដូចជា៖ ១. ជាឱសថ(ព្យាបាលក្រពះ គ្រុនក្តៅ គ្រុនផ្តាសាយ រលាកបំពង់ក ឈឺក្បាល ចុកពោះ ព្យាបាលរបួស និងទី២ ថែរក្សាសម្ផស្ស (ជួយថែរក្សាមុខមានសំណើម ការពារស្បែកស្ងួត ធ្វើអោយស្បែកភ្លឺថ្លា រក្សាសម្រស់ក្មេងជាងវ័យ។
សូមអញ្ជើញទស្សនាវីដេអូលក្ខណៈពិសេស៣ប្រភេទ របស់ទឹកឃ្មុំធម្មជាតិព្រៃឡង់សេដាកដូចតទៅ៖
វិធីសាស្ត្រងាយៗដើម្បីដឹងពីទឹកឃ្មុំសុទ្ធ ទី១ ពិសោធន៍តាមរបៀបយកទៅដាក់ក្នុងទូរទឹកកក(យកទឹកឃ្មុំ១ភាគតូចទៅដើម្បីសាកក្នុងទូរទឹកកកដោយដាក់រយៈពេល១យប់ បើមិនកករឹងទេគឺមានន័យថាសុទ្ធហើយ(តែត្រូវចាំទឹកឃ្មុំដែលទុកក្នុងទូរទឹកកកហើយគឺបានបាត់បង់ប្រសិទ្ធភាពពី ៧០%ទៅ៨០% ដូច្នេះមិនត្រូវទុកក្នុងទូរទឹកកកទេ គួររក្សាទុកនៅក្នុងសីតុណ្ហភាពធម្មតា។ វិធីសាស្ត្រទី២ ពិសោធន៍ដោយយកស្លឹកខ្ទឹមស្រស់ជ្រលក់ចូលទៅក្នុងទឹកឃ្មុំដោយទុករយៈពេលពី២ទៅ៤នាទី ហើយដកស្លឹកខ្ទឹមចេញវិញស្លោក(បើមិនស្លោកទេគឺមិនសុទ្ធទេ)។ ចំណែកឯ វិធីសាស្ត្រទី៣ យកទឹកឃ្មុំទៅបន្តក់លើក្រដាសជូតមាត់ បើវាមិនងាយជ្រាបទេមានន័យថាសុទ្ធដែរ។
ដើម្បីចូលរួមចំណែកក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច និងការអភិរក្ស អង្គការសេដាក បានជំរុញនិងគាំទ្រដល់សហគមន៍ ក្នុងការបញ្ជាទិញទឹកឃ្មុំព្រៃទាំងនោះមកលក់នៅលើទីផ្សារក្នុងប្រទេស។ ទឹកឃ្មុំព្រៃឡង់នេះ បច្ចុប្បន្នមានលក់នៅហាងកសិផលធម្មជាតិសេដាក, ភោជនីយដ្ឋានអូក្រា (ផ្លូវ៥៩២ កែង ៣៣៥ ទួលគោក) ហាង F CAFÉ (នៅបុរីពិភពថ្មីចម្ការដូង) ហាងកាហ្វេ BINGO (ផ្លូវ១៦៣, នៅជាប់ ACE ផ្សារដើមថ្កូវ) ហាងកាហ្វេប៊ូស្រា (ផ្ទះលេខ139 ផ្លូវ១៣៨ ម្តុំសន្ធរម៉ុក) ហាង ក ខ កាហ្វេជាដើម (នៅ បុរីពិភពថ្មីចម្ការដូង)។ លោកអ្នក ដែលចាប់អារម្មណ៍យកទឹកឃ្មុំព្រៃឡង់សេដាកទៅលក់បន្ត សូមទាក់ទំនងលេខ ០៩៩ ៧៧៧ ៨១២/ ០១៧ ៦៧១ ៥៧១ / ០៩២ ៦៣២ ៥២៤ និង០១០ ៥៥៩ ៥៧៨៕
Tag:
ទឹកឃ្មុំ
ព្រៃឡង់
សេដាក
© រក្សាសិទ្ធិដោយ thmeythmey.com