កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កាតា ឡើងទៅ​ជួប​កូរ៉េខាងត្បូង​វគ្គ​១/៤ ក្រោយ​ឈ្នះ​អ៊ីរ៉ាក់ ១-០
23, Jan 2019 , 8:35 am        
រូបភាព
កីឡាករកាតាអបអរក្រោយការស៊ុត​បាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
កីឡាករកាតាអបអរក្រោយការស៊ុត​បាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
​កាតា​ជា​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ចុងក្រោយ​ក្នុងចំណោម​៨​ក្រុម​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ ដែល​បាន​កៅអី​ទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​យកឈ្នះ​អ៊ីរ៉ាក់ ១-០ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​


​មួយ​គ្រាប់​របស់​ខ្សែបម្រើ Bassam Hisham ដែល​ធ្វើបាន​នៅ​នាទី ៦២ ក្នុង​នា​កីឡដ្ឋាន Al Nahyan Stadium គឺ​គ្រប់គ្រាន់​ហើយ​ដើម្បី​ឲ្យ​កាតា​ឈានទៅ​ជួប​កូរ៉េខាងត្បូង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។​
 
​កាតា​ដែល​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ​២០២២ ជា​ក្រុមទី​៨​ដែល​បាន​កៅអី​វគ្គ​១/៤ ក្នុងចំណោម​ក្រុម​៧​ផ្សេងទៀត​ដែល​រួមមាន កូរ៉េខាងត្បូង ជប៉ុន វៀតណាម អ៊ីរ៉ង់ អូស្ត្រាលី ចិន និង​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រូ​ម​។​
 
​អ៊ីរ៉ាក់ ទទួលបាន​លទ្ធផល​ខ​ក​ចិត្ត​ដូច​បា​រ៉ែ​ន ថៃ កៀ​ហ្ស៊ី​ស៊ី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន អូ​ម៉​ង់ ហ្សកដានី និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មិនអាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​៕

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com