អន្តរជាតិ
ថៃ​កំណត់ថ្ងៃ ២៤ មីនា ​ជាថ្ងៃបោះឆ្នោត​លើកដំបូងចាប់ពី​រដ្ឋប្រហារ​យោធា
23, Jan 2019 , 5:19 pm        
រូបភាព
ដោយ:
ចុងក្រោយ ​ថៃកំណត់យកថ្ងៃ ២៤ ខែមីនា ជាថ្ងៃបោះឆ្នោតសាកល​ជាផ្លូវការ។​ ការប្រកាសកាល​បរិច្ឆេទនេះធ្វើឡើង បន្ទាប់ពីមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) ចេញព្រះរាជក្រឹត​ត្រាស់បង្គាប់​ឲ្យ​មានការ​បោះឆ្នោត។ វា​នឹង​ក្លាយជា​ការបោះឆ្នោត​ជា​លើកដំបូង​បង្អស់​ក្នុង​រាជាណាចក្រ​នេះ គិត​ចាប់ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤ មក​។

 
​គណៈកម្មការ​រៀបចំការបោះឆ្នោតថៃ ប្រកាសជាផ្លូវការនៅថ្ងៃពុធទី ២៣ ខែមករា​នេះថា ការ​បោះឆ្នោត​សាកលនឹងត្រូវរៀបចំឡើងនៅថ្ងៃ ២៤ ខែមីនាខាងមុខ។ នេះបើយោង​តាម​ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 

ការប្រកាសពីកាលបរិច្ឆេទបោះឆ្នោតផ្លូវការ ធ្វើឡើងប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះបន្ទាប់ពី ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យមួយដែល​តម្រូវ​ឲ្យ​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ។
នៅក្នុង​ព្រះរាជក្រឹត្យ​នេះ  គណៈកម្មកានេះត្រូវ​កំណត់​កាលបរិច្ឆេទ​បោះឆ្នោត​ជា​ផ្លូវការ ក្នុងអំឡុងពេល ៥ ថ្ងៃ ។ 
 
​សូមបញ្ជាក់ថា  នេះជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងបំផុត ចាប់តាំងពី​ក្រុម​យោធា​បានធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់នៅ​ខែឧសភា ឆ្នាំ​២០១៤។ កាលបរិច្ឆេទនៃការបោះឆ្នោតនេះក៏ត្រូវបានលើកពេលជាបន្តបន្ទាប់កន្លងមក៕

Tag:
 មហាក្សត្រ​ថៃ​
  ការបោះឆ្នោត​ថ្នាក់ជាតិ​
  រដ្ឋប្រហារ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com