ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​! រកឃើញ​អតិថិជន​ដែលមាន​សំណាង​ចាប់បាន​អាំង​ប៉ាវ​ទឹកប្រាក់​១០០​ដុល្លារ ពី​ពិព័រណ៍​«​បេ​ប៊ី​អោត​ឡេ​ត Chinatown»
27, Jan 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​បេ​ប៊ី​អោត​ឡេ​ត សូម​ចូលរួម​អបអរសាទរ​ដល់​អតិ​ថិ​ជន​របស់ខ្លួន​មួយរូប ដែលមាន​សំណាង​ចាប់បាន​អាំង​ប៉ាវ ដែលមាន​សាច់ប្រាក់​សុទ្ធ​ចំនួន​១០០​ដុល្លារ ពិព័រណ៍ បេ​ប៊ី​អោត​ឡេ​ត Chinatown​។ សូមបញ្ជាក់ថា ថ្ងៃទី​២៧ ខែមករា​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការរៀបចំ​នៅក្នុង​ពិព័រណ៍ បេ​ប៊ី​អោត​ឡេ​ត Chinatown ដែល​រៀបចំ​នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត​សាខា​ទួលគោក​។ នៅក្នុង​ពិព័រណ៍​ដ៏​ប្លែក​អស្ចារ្យ​នេះ គឺ​ហាង​បេ​ប៊ី​អោត​ឡេ​ត បានរៀបចំ​បែប Chinatown តែម្តង និង​បាន​ត្រៀម​អាំង​ប៉ាវ​សំណាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែលមាន​ទឹកប្រាក់​ពី​១​ដុល្លារ រហូតដល់​១០០​ដុល្លារ សម្រាប់​ឲ្យ​អតិថិជន​របស់ខ្លួន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ផងដែរ​។
 
​ក្រៅពី​អាំង​ប៉ាវ​សំណាង អតិថិជន​អាច​ដើរ​ទិញ​ទំនិញ​យ៉ាង​រីករាយ ជាមួយនឹង​ការ​ប្រូ​ម៉ូ​សិន​យ៉ាងច្រើន​ពី​ហាង​បេ​ប៊ី​អោត​ឡេ​ត និង​ពី​តំណាង​លក់​ផលិតផល​ទារក កុមារ​ជាច្រើន​ដែល​ចូលរួម ណែនាំ​ពី​ផលិតផល​របស់ខ្លួន​។ ទន្ទឹមនឹងនេះ បេ​ប៊ី​អោត​ឡេ​ត ក៏មាន​រៀបចំ​ជា​ហ្គេម​សប្បាយៗ​ឈ្នះ​រង្វាន់ សម្រាប់​កូនៗ​ជាទី​ស្រឡាញ់​របស់លោក​អ្នក​ផងដែរ​។ 


 
​ដូច្នេះ​សូមកុំ​ភ្លេច ចូលរួម​ក្នុង​ពិព័រណ៍ បេ​ប៊ី​អោត​ឡេ​ត Chinatown ទាំងអស់គ្នា ដើម្បី​ទទួលបាន​នូវ​ការកម្សាន្ត​ប្លែកៗ​សម្រាប់​កូនលោក​អ្នក ហើយក៏​អាច​ឈ្នះ​រង្វាន់ និង​ទទួលបាន​អាំង​ប៉ាវ​សំណាង​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ ហើយ​អាច​ទិញ​ទំនិញ​នៅក្នុង​តម្លៃ​ពិសេស​ថែមទៀត​នៅក្នុង​ពិព័រណ៍​នេះ​៕


 













© រក្សាសិទ្ធិដោយ thmeythmey.com