អត្ថបទពាណិជ្ជកម្ម
ចាំ​អង្កាល​ទៀត​! Galaxy A7 បញ្ចុះតម្លៃ​ពិសេស​ត្រឹមតែ ៣២៩​ដុល្លារ ថែមទាំង​មាន​កាដូ​ទៀត​
28, Jan 2019 , 11:27 am        
រូបភាព
ដោយ:
​មិនទាន់មាន​ស្មា​ត​ហ្វូ​ន Galax A7 ប្រើ​មែន​ទេ​? អីចឹង​នៅ​អេ​អង់​អី​ទៀត Galax A7 កំពុងផ្តល់​ជូន​ប្រ​ម៉ូ​សិន​ពិសេស​បញ្ចុះតម្លៃ​នៅសល់​ត្រឹមតែ ៣២៩ ដុល្លារ​ប៉ុ​ណ្ណោ​។ ដូច្នេះ​កុំ​រង់ចាំ​យូរ​អី ប្រញាប់​ទិញ​ម្នាក់​មួយ​យកទៅ​ប្រើប្រាស់​ភ្លាម​ទៅ​។ Galaxy A7 មាន​ពណ៌​ស្រស់ស្អាតៗ ចំណែកឯ​រូបរាង​វិញ ពិតជា​សក្តិ​ស សម្រាប់​យុវវ័យ​សម័យ​ទំនើប​ក្នុង​សតវត្ស៍​ទី ២១​នេះ​ណាស់​។ បើ​និយាយ​ពី​សមត្ថភាព គឺ​មហាអស្ចារ្យ​តែម្តង​។ មាន​ស្មា​ត​ហ្វូ​ន​មួយ​នេះ​នៅក្នុង​ដៃ ប្រៀបបាន​នឹងមាន​កាមេរ៉ា​មួយ​អីចឹង​ដែរ ធ្វើ​ឲ្យ​ការថតរូប​របស់​អ្នក ដូចជា​អ្នកជំនាញ​។ លោកអ្នក​ចង់​លេង​ហ្គេម​អ្វី​ក៏បាន ចង់​ថតរូប​ស្ទីល​អី​ក៏បាន គឺ​ឡូ​យខ​ប់ៗ​តែម្តង​។​
 
​ដើម្បី​ជាការ​តបស្នង​សម្រាប់​អតិថិជន ក៏ដូចជា​អបអរ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ចិន​ខាងមុខនេះ ក្រុមហ៊ុន     សាម​សុង ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ៣៤៥ ដុល្លារ មក​ត្រឹមតែ ៣២៩ ដុល្លារ រួមជាមួយ​នឹង​ការ​ថែម​ជូន Samsung Power Bank ទំហំ 10,000mAh ភ្លាម​។ នេះ​គឺជា​តម្លៃ​ល្អឥតខ្ចោះ​មិន​ធ្លាប់មាន និង​ចំណេញ​ស្រួលៗ​ថែមទៀត​។ កម្មវិធី​ដ៏​ពិសេស​នេះ គឺ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តែប៉ុណ្ណោះ​។​


 
​បន្ទាប់ពី​លោកអ្នក​បានដឹង​ពី​សមត្ថភាព​របស់ Galaxy A7 នៅ​ខាងក្រោម​នេះហើយ លោកអ្នក​នឹង​លែងមាន​ការរារែក​ចិត្ត​ទៀតហើយ​។  
 
Galaxy A7 មានការ​រចនា​រូបរាង យ៉ាង​ឡួ​យ​ឆើតឆាយ និង​ផ្ចិតផ្ចង់​បំផុត មាន​ពណ៌​ភ្លឺរលោង​ចែងចាំង ទាន់សម័យ​។ ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ (Fingerprint Scanner) របស់ Galaxy A7 នេះ គឺ​ស្ថិតនៅ​ចំហៀង​ផ្នែក​ខាងស្តាំ ងាយស្រួល​កាន់ និង​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​បាន​លឿន រហ័ស​ទាន់​ចិត្ត និង​សុវត្ថិភាព​បំផុត​។ 
 
Galaxy A7 ប្រើប្រាស់​នូវ​កញ្ចក់ 2.5D នៅ​ផ្នែក​ខាងក្រោយ​រឹងមាំ​ក្នុងការ​ប្រើប្រាស់ និង​មិន​ងាយ​ឆ្កូត​នោះទេ​។ Galaxy A7 មាន​ថាមពល​ថ្ម​ទំហំ 3300mAh ប្រើប្រាស់​បានយូរ អាច​ចាក់​តន្ត្រី​បាន​ដល់​ទៅ 48 ម៉ោង រ៉េ​ម 4GB និង​ម៉េ​មូ​រី 64GB ហើយ​អាច​បន្ថែម​នូវ microSD ទំហំ​ដល់​ទៅ 512GB ថែមទៀត​។ វា​ប្រើប្រាស់​នូវ​ប្រព័ន្ធ​សំឡេង Dolby Atmos គុណភាព​សំឡេង​ដូច​ចាក់​បញ្ចាំង​នៅក្នុង​រោងកុន​។ Galaxy A7 មាន​ជម្រើស ៣ ពណ៌​ទាន់សម័យ​ទាក់ទាញ​ខ្លាំង​គឺ​ពណ៌​ខៀវ មាស និង​ខ្មៅ​។ 


 
​ស្មា​ត​ហ្វូ​ន​នេះ​មាន​អេក្រង់​ស្ទីល​ថ្មី​ធំ​លាត​កប់​គែម 6.0” FHD+ Super AMOLED Infinity Display កាមេរ៉ា​ខាងក្រោយ ៣ គ្រាប់ ថតរូប​ភាពរស់រវើក ពន្លឺ​ច្បាស់​ត្រជាក់​ភ្នែក​៖ 5MP (f2.2) ជា​ប្រភេទ Depth Camera សម្រាប់​ថត​ផ្ទៃ​ខាងក្រោយ​ព្រាល​ដាច់​ស្អាត​បំផុត ជាមួយនឹង​មុខងារ Live Focus, 24MP F1.7 ជា​ប្រភេទ Main Camera មាន​សមត្ថភាព​នៅក្នុង​ការថត​រូបភាព​បាន​ច្បាស់​ស្រស់ស្អាត និង​ប្លង់​នៅ​ទី​ងងឹត និង 8MP ជា​ប្រភេទ Ultra-Wide មានមុខ​ងារ​ថត​ប្លង់​ទូលាយ​ដល់​ទៅ 120 ដឺ​ក្រេ ដែល​អ្នកនឹង​ទទួលបាន​នូវ​រូបភាព​ដ៏​ស្រស់ស្អាត​ពេញចិត្ត​តែម្តង ។ ដោយឡែក​កាមេរ៉ា​មុខ  24MP F2.0 សម្រាប់​ថតរូប​ភាព​ស៊ែ​ល​ហ្វី (Selfie) ស្រស់ស្អាត ខ្យូ​តៗ​ដោយ​មិនចាំបាច់​កែ​ច្រើន​ទេ​។ 


 
​មិន​ថា​លោកអ្នក​ទៅ​ដើរលេង​កន្លែង​ណា​នោះទេ អ្នក​គ្រាន់តែ​យក Galaxy A7 តាម​ខ្លួន ហើយ​ថត​ស្ទីល​អី​ក៏បាន​គឺថា​ឡូយ​ស្អាត​ពេញចិត្ត​ហ្មង​។ ដូច្នេះ​សូមកុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ហួស​អោយសោះ​។ សូម  អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​1800 20 3232 ។​
 
​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវអនុវត្ត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com