អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Havas Champagne ដណ្តើមបាន​ពានរង្វាន់ PMAA ចំនួន​បី​ក្នុង​ព្រឹត្តិការណ៍​«Dragons of Asia»
28, Jan 2019 , 2:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ ប្រទេស​កម្ពុជា ខែមករា ឆ្នាំ ២០១៩៖ បន្ត​ភាពលេច​ធ្លោ​ក្នុង​ទីផ្សារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ទំនង​ទំនង​នៅ​កម្ពុជា ក្រុមហ៊ុន Havas Champagne ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បាន និង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។  កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Havas Champagne ដណ្តើមបាន​ពានរង្វាន់ PMMA Dragons ចំនួន​បី​ផ្សេងគ្នា ដែល​ពានរង្វាន់​ទាំងបី​នោះ រួមមាន​៖ Silver (​ប្រាក់​) Gold (​មាស​) និង rare Blue (​ខៀវ​)​។​
 
PMAA «Dragons of Asia» ដែល​ហៅថា​ពានរង្វាន់ PMAA Awards គឺជា​ស្ថាប័ន​មួយ​ដែល​ត្រូវ​បានទទួល​ការគោរព កោតសរសើរ​យ៉ាងខ្លាំង ហើយ​ស្ថាប័ន​នេះ ទទួលស្គាល់​នូវ​ការងារ​ដ៏​ល្អ​បំផុត ដែល​បាន​ធ្វើឡើង​ដោយ​អ្នកជំនាញ​ផ្នែក​ទីផ្សារ​គ្រប់ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ឆ្នាំនេះ ការប្រកួតប្រជែង​មាន​លក្ខណៈ​ស្វិតស្វាញ​ខ្លាំង ដោយសារ​មាន​បណ្តា​ភ្នាក់ងារ​ជាច្រើន​បាន​ចូលរួម​ប្រកួត ក្នុងនោះ​មានដូចជា​៖ BBDO, Leo Burnett, Mullen Worldwide, DDB Group និង Geometry ដែល​ពួកគេ សុទ្ធតែ​រំពឹងថា​ពួកគេ​នឹង​ទទួលបាន​ជ័យជម្នះ​រៀងៗ​ខ្លួន​។​
 
​ក្រុមហ៊ុន Havas Champagne ឈ្នះ​បាន​ពានរង្វាន់​ដ៏​អស្ចារ្យ​នេះ ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​ចូលរួម​រៀបចំ​នូវ​យុទ្ធនា​ការសំខាន់ៗ ចំនួន​ពីរបាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទន នោះ​គឺ​យុទ្ធនាការ​«​ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​» “Safe Sex” របស់ UNFPA / UNAIDS និង​យុទ្ធនាការ​«​ទប់ស្កាត់​កុំឱ្យ​មានការ​រំខាន​ពេល​បើកបរ​» “Prevent Distracted Driving” របស់​មូលនិធិ​បង្ការ​របួស​អាស៊ី AIP​។​


 
​លោក គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP Foundation) បាន​មានប្រសាសន៍ថា​៖«​យើង​ពិត​ជាមាន​កិត្តិយស និង​សប្បាយរីករាយ​ឥតឧបមា​ដោយសារ Dragons of Asia សម្រេច​ផ្តល់​ពានរង្វាន់​ជូន​ដល់​ពួកយើង ផ្អែកលើ​វីដេអូ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​វីដេអូ​នោះ​មាន​ឈ្មោះថា ឃាតករ​នៅលើ​ដងផ្លូវ «The Road Killer»​។ ការ​ឈ្នះ​ពានរង្វាន់ Silver Dragon Award (​ប្រាក់​) សម្រាប់​ការប្រើប្រាស់​មធ្យោបាយ​ទំនាក់ទំនង​សាធារណៈ​ដ៏​ល្អ​បំផុត និង​ពានរង្វាន់ Black Dragon Award សម្រាប់​យុទ្ធនាការ​ទីផ្សារ​រួមគ្នា​ដ៏​ល្អឥតខ្ចោះ គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ និង​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ក្រុមហ៊ុន Havas Champagne និង AIP Foundation ។ យើង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ និង​បានផ្តល់​ដំបូន្មាន​ល្អៗ​ជាច្រើន ក្នុងអំឡុងពេល​នៃ​ការធ្វើ​យុទ្ធនាការ​ទាំងនេះ​។ យើង​ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុន Havas Champagne ផងដែរ ចំពោះ​ការងារ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ និង​ល្អឥតខ្ចោះ​របស់​ពួកគេ ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​ដ៏​ត្រចះត្រចង់​របស់​យើង​នាពេលនេះ​។​»



​សម្រាប់​យុទ្ធនាការ "​ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​" “Safe Sex”​វិញ លោក​វេជ្ជបណ្ឌិត Vladanka Andreeva នាយក​ប្រចាំ​ប្រទេស​នៃ UNAIDS បាន​លើកឡើងថា​៖ «​និយាយ​អំពី​ទំនាក់ទំនង និង​ភេទ វា​មិនមែន​តែងតែ​ងាយស្រួល​នោះទេ​។ យុវវ័យ​មាន​សំណួរ​ជាច្រើន​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គឺជា​វេទិកា​ដ៏​ល្អ សម្រាប់​ដោះស្រាយ​បញ្ហា​ដ៏​រសើប​នេះ ដែល​វា​បានផ្តល់​សិទ្ធិអំណាច​ដល់​យុវជន ឱ្យ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ អំពី​សុខភាព​ផ្លូវភេទ​របស់​ពួកគេ​»​។​


 
​ជាមួយនឹង​ការ​ដណ្តើមបាន​នូវ​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នេះ លោកស្រី Rizvina de Alwis តំណាង UNFPA ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «UNFPA សូម​ចូលរួម​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន Havas Champagne សម្រាប់​ការទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​ពី Dragons of Asia ក្នុងការ​ទទួលស្គាល់​យុទ្ធនាការ​រួមភេទ​ដែលមាន​សុវត្ថិភាព និង​ដោយ​ស្ម័គ្រចិត្ត ដែលជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់ UNFPA UNAIDS និង Havas Champagne ។ នេះ​គឺជា​ការគាំទ្រ និង​ការចូលរួមចំណែក​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ព្រោះ​វា​បាន​ជួយ​ពង្រឹង និង​ពង្រីក ពី​សារសំខាន់​នៃ​ការងារ​របស់​យើង​ជាមួយ​យុវជន​នៅ​កម្ពុជា​។​»


 
​លោក អ៊ុង ដា​និ​ត នាយក​គ្រប់គ្រង​ក្រុមហ៊ុន Havas Champagne បាន​មានប្រសាសន៍ថា​៖ «​វា​ពិតជា​មហា​កិត្តិយស​ដ៏​ធំធេង​ណាស់ ដែល​យើង​ដណ្តើមបាន​ពានរង្វាន់​ដ៏​អស្ចារ្យ​ប្រកបដោយ​កិត្យានុភាព និង​កម្រ​ទាំងនេះ មក​ជូន​ប្រទេស​កម្ពុជា​យើង​។ ពានរង្វាន់​ទាំងនេះ ជា​សញ្ញា​ថ្មី​មួយទៀត​បញ្ជាក់ថា ការងារ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​របស់​យើង​បាន​លេចមុខ​មាត់ នៅ​ទីនោះ​ជាមួយ​ការបង្កើត​ថ្មី​ដ៏​ល្អឥតខ្ចោះ នៅក្នុង​ពិភពលោក ហើយ​វា​ក៏បាន​បង្ហាញ​ពី​សារសំខាន់​នៃ​ភាព​ច្នៃប្រឌិត និង​ប្រសិទ្ធភាព​សម្រាប់​យុទ្ធនាការ​នានា ដែល​វា​មាន​សារសំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេស​របស់​យើង​ផងដែរ​។ ការផ្ញើ​សារ​នៅពេល​បើកបរ មិនគួរ​ត្រូវបាន​អត់ឱន ឬ​លើកលែងទោស​នោះទេ​។ ចំណែកឯ​ការរួម​ភេទ​ដោយ​សុវត្ថិភាព​នៅ​ចំ​ទិវា​នៃ​ក្តី​ស្រឡាញ់ Valentine's Day ក៏​គួរតែ​ត្រូវបាន​លើក​មក​និយាយ និង​ចែករំលែក​ឲ្យ​បាន​ទូលំទូលាយ ក្នុង​ស្រទាប់​មហាជន ជាពិសេស​ក្នុងចំណោម​យុវវ័យ​ផងដែរ​។ ជ័យជម្នះ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ មិន​ត្រឹមតែ​ផ្តល់​សម្រាប់ Havas Champagne ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ជោគជ័យ និង​ជ័យជម្នះ​រួម​របស់ AIP Foundation រាជរដ្ឋាភិបាល​កម្ពុជា អង្គការសហប្រជាជាតិ ហើយ​សំខាន់បំផុត​នោះ វា​ជា​ជោគជ័យ​រួម របស់​ប្រជាជន​កម្ពុជា​ទាំងអស់​។​»


 
​ក្រុមហ៊ុន Havas Champagne គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Havas Group ដែលមាន​ជំនាញ​គ្រប់ផ្នែក​កិច្ចការងារ​ទំនាក់ទំនង ទីផ្សារ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (360 communications)​រួមមាន​៖ ឌីជីថល សកម្មភាព​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ (Activation) ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម តាមរយៈ​ទូរទស្សន៍ វិទ្យុ ឬ​ផ្ទាំង​ប៉ាណូ (ATL) ទំនាក់ទំនង​សាធារណៈ អត្ថបទ​ពា​ជ្ជ​កម្ម និង​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជាដើម​។ ក្រុមហ៊ុន​Havas Champagne មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​៣ នៃ​អគារ Raintree អគារ​លេខ ២៩៩ ផ្លូវ​ព្រះ​អង្គឌួង រាជធានី​ភ្នំពេញ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com