អត្ថបទពាណិជ្ជកម្ម
ក្រុម ស៊ាន ពិសិដ្ឋ​គ្រង​ជើងឯក ពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌល​ខេត្តបាត់ដំបង​
29, Jan 2019 , 11:43 am        
រូបភាព
ដោយ:
​ខេត្តបាត់ដំបង ៖​ក្រុម ស៊ាន ពិសិដ្ឋ បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌល​ខេត្តបាត់ដំបង ក្រោយពី​យកឈ្នះ​លើ​ក្រុម Tiger Night ក្នុង​លទ្ធផល​៣​ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាយ​ប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់​វាល​បែក​ចាន ទី​រួម​ខេត្តបាត់ដំបង​។  ចំណែក​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ បានត្រឹមតែ​លេខ​៤ ក្រោយ​ចាញ់​ក្រុម Fox Zone FC ជា​លទ្ធផល​១​ទល់​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។
 
​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង គឺ​ក្រុម​ស៊ាន ពិសិដ្ឋ ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ ក្រុម Tiger Night ,​ជើងឯក​រង​បាន​ទៅលើ​ក្រុម ប្រាក់រង្វាន់​១០០០​ដុល្លារ​។ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម Fox Zone FC “A” ប្រាក់រង្វាន់​៥០០​ដុល្លារ ។ រីឯ​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុម PCO FC ប្រាក់រង្វាន់​២០០ ដុល្លារ ។​


 
​ដោយឡែក​សម្រាប់​ខេត្តបាត់ដំបង ដែលជា​មណ្ឌល​ទី​៤​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យកតែ​៩​ក្រុម​រួមមាន​ក្រុម Norea Team ក្រុម Ochar FC ក្រុម Tiger Night ក្រុម PCO FC ក្រុម ខ្លា​ចាស់ “A” ក្រុម Fox Zone FC “A” ក្រុម ឌី ស៊ី ស៊ី ក្រុម យុវជន​ទួល​តា​ឯក “B” និង​ក្រុម​ស៊ាន ពិសិដ្ឋ  ដើម្បី​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ​។ ជាពិសេស​ក្រុម​ឈ្នះ​ទាំង​៤​ក្រុម​ប្រចាំ​មណ្ឌល​នីមួយៗ មានឱកាស​ជួប​ផ្ទាល់ ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។ 


 
​សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត​គឺ​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​២-៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​បរិវេណ​ផ្សារ​រាត្រី  ជិត​កាស៊ីណូ​ផ្កាយ​៥ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យកតែ​៦​ក្រុម ។​


 
​បន្ទាប់ពី​ការប្រកួត​ជ្រើសរើស​ជើងឯក Tiger street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង​បានបញ្ចប់​មក យើង​ក៏មាន​កម្មវិធី​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន​ឆាក​តន្ត្រី​កាន់តែ ទំនើប និង​មាន​ក្លិប​ទឹកកក​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់ ភ្លើងពណ៌​ចម្រុះ នឹងមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី សំណាក់​តារា​ល្បី​ប្រចាំ​កម្ពុ​ជារួម លោក ព្រាប សុវត្ថិ ,​កញ្ញា ឱក សុគន្ធ​កញ្ញា , កញ្ញា សួស វី​ហ្សា ,​លោក ហ្សូ​ណូ  ,​លោក វង្ស តារា​រតនា​, Khmeng Khmer និង​ឌី​ជេ Maily​។ 




 
​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រ​ទស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់ អន្តរជាតិ​ច្រើនជាង​៤០​មេដាយ ផ្នែក​រសជាតិ​និង​គុណភាព​។​
 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com