អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប​អាមេរិកាំង បង្កើត​សាខា​ថ្មី​ទី​៤ នៅ​ចោមចៅ លើ​ផ្ទៃដី ៦៥៦.៥ ម៉ែត្រការ៉េ​
31, Jan 2019 , 3:39 pm        
រូបភាព
ដោយ:
មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប​អាមេរិកាំង បានរៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី ការសម្ពោធ​នៅ​សាខា​ថ្មី​របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅ អគារ​លេខ​២២២ ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាល​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ ។ ក្នុង​ពិធី​ដ៏​ឱឡារិក​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​របស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បុគ្គលិក សិស្សានុសិស្ស និង​វត្តមាន​របស់​អ្នកសារព័ត៌មាន​ជាច្រើន​ផងដែរ​។​
 
​ការបើក​សាខា​ថ្មី​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​ទីផ្សារ និង​សំណូមពរ​ជាច្រើន​ពី​សំណាក់​មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន អំពី​គុណភាព វិន័យ និង​សេវាកម្ម​។ នេះ​ក៏​ដោយសារតែ ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​មានកេរ្តិ៍ឈ្មោះ​សាលា​មាន​ភាព​ល្បី​រន្ទឺ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក  ព្រមទាំង​ដើម្បី​រួមចំណែក​ក្នុង​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព​។ 


 
​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ៖ « មូលហេតុ ដែល​ជ្រើសរើស​ទីតាំង​ចោមចៅ​ជា​សាខា​ថ្មី​ទី​៤ របស់​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប​អាមេរិកាំង ពីព្រោះ​ចោមចៅ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​របស់​យើង ក្រៅពី​សាខា​ម៉ៅ​សេទុង សាខា​ទួលគោក និង​សាខា​ចាក់អង្រែ​។ នៅ​តំបន់​នោះ និង​តំបន់​ជុំវិញ​ចោមចៅ កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង ដែល​ធ្វើឱ្យមាន​កំណើន ប្រជាជន និង​សំណង់​អគារ​ធំៗ​ជាច្រើន​កំពុង​រីកដុះដាល​»​។​


 
​លោក​ឧកញ៉ា បាន​បន្ថែមថា ៖ «​អគារសិក្សា​ថ្មី សាខា​ចោមចៅ​នេះ មាន​កម្ពស់​៧​ជាន់ សាងសង់​នៅលើ​ផ្ទៃដី ៦៥៦.៥ ម៉ែត្រការ៉េ ដែល​ស្ថិតនៅ​មហាវិថី វេ​ង​ស្រេង មាន​បរិវេណ​ធំ​ទូលាយ​សម្រាប់​សិស្សានុសិស្ស បំពាក់​ទៅដោយ​សម្ភារ​សិក្សា​ទំនើបៗ បន្ទប់​មាន ផាសុកភាព អនាម័យ និង​បរិសុទ្ធ​ចេញ​-​ចូល​គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​ក្នុងការ​សិក្សា ប្រកបដោយ​ប្រសិទ្ធិភាព និង​គុណភាព តាម​ស្តង់ដា​អន្តរជាតិ​»​។ 


 
​បន្ថែម​ពីនេះ​លោក ឧកញ៉ា​ក៏បាន​បន្ថែមថា ៖ « បន្ទាប់ពី​សាខា​នៅ​ចោមចៅ​នេះ យើង​ក៏​គ្រោង​បង្កើត​សាខា​បន្ថែមទៀត​ផងដែរ​ទាំង​ខេត្ត​និង​ក្រុង ដូចជា សាខា​ច្បារអំពៅ​, សាខា​ជ្រោយចង្វារ​, សាខា​ទឹកថ្លា​, សាខា​ភ្នំពេញ​ថ្មី​, សាខា​ទេព​ផន​, សាខា​ព្រែក​ភ្នៅ​, សាខា​ខេត្តកំពង់ស្ពឺ​, សាខា​ខេត្តកំពង់ចាម​, សាខា​ខេត្តសៀមរាប​, និង សាខា​ខេត្តបាត់ដំបង​»​។​


 
​ដូចគ្នានេះ​សម្រាប់​ការចុះឈ្មោះ​សិក្សា​នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សាខា​ចោមចៅ​ក៏​នឹង​ទទួលបាន អាហារូបករណ៍​ផងដែរ ដូចជា ៖
 
១. ៥០ ភាគរយ សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
២. ៣៥ ភាគរយ សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
៣. ២៥ ភាគរយ សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
​សម្រាប់​កម្មវិធីសិក្សា​ភាសា​ចិន (CSL Program)
១. ៥០ ភាគរយ សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៤​នាក់​ឡើងទៅ ក្នុងពេល​តែមួយ​
២. ៣៥ ភាគរយ សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​៣​នាក់ ក្នុងពេល​តែមួយ​
៣. ២៥ ភាគរយ សម្រាប់​សិស្ស​ម្នាក់ៗ ពេល​ចុះឈ្មោះ​២​នាក់ ក្នុងពេល​តែមួយ​
​លើសពីនេះ​ក៏មាន​ប្រ​ម៉ូ​សិន​លើ​តម្លៃ​សេវាកម្ម​រថយន្ត​សាលា​ផងដែរ បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​១៥ ភាគរយ រហូតដល់ ៣៥ ភាគរយ​។​




 
​ការចុះឈ្មោះ​សម្រាប់​សាខា​ចោមចៅ ចាប់​ទទួល​ចុះឈ្មោះ​សិស្ស សម្រាប់​វគ្គ​សិក្សា​ថ្មី​ចូលរៀន នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ចោមចៅ ទទួល​ចុះឈ្មោះ​សិស្ស​ចូលរៀន​ថ្នាក់​ចំណេះ​ទូទៅ​ភាសា​ខ្មែរ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ ចាប់ពីពេលនេះ​តទៅ​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com