អត្ថបទពាណិជ្ជកម្ម
ទូរស័ព្ទ OPPO ក៏​អាចជា​កាដូ និង​អាំង​ប៉ាវ​ពិសេស​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​លោកអ្នក​ដែរ​
01, Feb 2019 , 3:28 pm        
រូបភាព
ដោយ:
​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន គឺជា​ឱកាស​មួយ​ដែលមាន​ការជួប​ជុំគ្នា បង្ករ​ភាព​រីករាយ​សម្រាប់​ក្រុមគ្រួសារ​ជនជាតិ​ចិន និង ពលរដ្ឋ​ខ្មែរ​ដែល​ជាប់សែស្រលាយ​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​ជូ​ប​ជុំគ្នា​រវាង​សមាជិកគ្រួសារ​ចិន​នីមួយៗ គឺជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​ដែល​មិនអាច​រំលង និង​មិនអាច​បំភ្លេច​បានទេ សម្រាប់​ជនជាតិ​ចិន ទោះបី​ពួកគេ​បានរស់នៅ​ទីជិត ឬ ទី​ឆ្ងាយ​ក្តី ក៏​ពួកគេ​តែងតែ​ស្កាត់​មកជួបជុំ​គ្រួសារ និង​សាច់ញាតិ​របស់​ពួកគេ​ដែរ ដែល​អាច​ចាត់ទុកបាន​ថា​ជា​កាតព្វកិច្ច ត្រូវតែ​អនុវត្តន៍​សម្រាប់​កូនចៅ​ជនជាតិ​ចិន ឬ​អ្នក​ដែល​ជាប់សែស្រលាយ​ចិន​ដូច្នោះ​ដែរ​។
 
​ពិធី​ចូលឆ្នាំ គឺជា​ឱកាស​មួយ​ដ៏​ពិសេស ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់ ការយកចិត្តទុកដាក់​រវាង​គូ​ស្វាមីភរិយា រវាង​បងប្អូន ឬ​រវាង​កូនចៅ​ចំពោះ​អ្នកមានគុណ​របស់​ពួកគេ​ជាដើម តាមរយៈ​ការជូន​អាំង​ប៉ាវ​ក្រហម ដែលមាន​ជា​ថវិកា ទៅតាម​សមត្ថភាព​របស់​ពួកគេ ឬ កាដូ​ពិសេស​ណាមួយ ដល់​សមាជិកគ្រួសារ​ម្នាក់ៗ​។ 


 
​តើ​លោកអ្នក​បានគិត​គូរ​ហើយ​ឬ​នៅ ថា​នឹង​ជូន​កាដូ​អ្វីខ្លះ ដល់​ឪពុកម្តាយ​របស់លោក​អ្នក ដល់​គូជីវិត​របស់លោក​អ្នក ឬ​ឲ្យ​អាំង​ប៉ាវ​ដល់ កូនៗ​របស់លោក​អ្នក​? តើ​លោក​អ្នកដឹង​ទេ​ថា របស់​អ្វីដែល​ពួកគេ​ប្រាថ្នា​ចង់បាន ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាពសប្បាយ​រីករាយ និង ចងចាំ​ជា​រៀងរហូត​? តើ​លោកអ្នក​ធ្លាប់​គិត​ទេ​ថា ពួកគេ​អាច​នឹង​ស្រលាញ់​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មីៗ របស់​ក្រុមហ៊ុន OPPO ? ពួកគេ​អាច​ស្រលាញ់​ទូរស័ព្ទ F9 របស់​ក្រុមហ៊ុន OPPO ក៏​អាច​ថា​បាន​ពី​ព្រោះតែ​ទូរស័ព្ទ​ម៉ូ​ឌែ​ល F9 គឺជា​ប្រភេទ​ទូរស័ព្ទ កំពុង​ពេញនិយម​នៅ​ដើមឆ្នាំ​២០១៩​នេះ​។ ទូរ​សព្ទ OPPO ម៉ូ​ឌែ​ល F9 មាន​ពណ៌​លេចធ្លោ​បែប​ធម្មជាតិ ដែល​ផ្នែក​ខាងក្រោយ មាន​ពណ៌​បែប Gradient និង​ខាងមុខ​អេក្រង់​រចនា​បែប​ដំណក់ទឹក ។ 


 
​ដូច​លោកអ្នក​បានដឹងហើយថា ទូរស័ព្ទ​ម៉ូ​ឌែ​ល F9 ជា​ប្រភេទ​ទូរស័ព្ទ ដែល​កាន់​ថ្ម​បានយូរ ថតរូប​ស្រស់ស្អាត ទាំង​រូបភាព​សន្លឹក និង រូបភាព​វីដេអូ​។ ទូរស័ព្ទ​F9 បាន​កំពុង​ឆក់យក​បេះដូង​យុវវ័យ​ជាច្រើន ស្ទើរតែ​មិន​ជឿ ដោយ​ពណ៌​នៃ​ម៉ូ​ឌែ​ល F9 ខ្លះ ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​ដឹងថា បាន​លក់​ចេញ​ស្ទើរតែ​អស់ពី​ស្តុក​ថែម​ទៀតផង​។ សូម​រីករាយ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន សូម​ឲ្យ​លោកអ្នក​ទទួលបាន​ភាព​ជោគជ័យ និង​រកស៊ី​មានបាន សុខ​ភាពល្អ​ជាមួយនឹង​ក្រុមគ្រួសារ​របស់លោក​អ្នក ទទួលបាន​អាំង​ប៉ាវ​ក្រហម​គ្រប់ៗ​គ្នា ព្រមទាំង​ទទួលទាន​មានបាន​គ្រប់​ក្រុមគ្រួសារ​។ 


 
​ព័ត៌មាន​បន្ថែម សូម​លោកអ្នក​អាច​ចូលទៅ​កាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/

(​អត្ថបទ​ពាណិជ្ជ​គម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com