អត្ថបទពាណិជ្ជកម្ម
ជើង​ខ្លាំង​៦៨​ក្រុម​ធ្វើ​ឲ្យ​កក្រើក​ទីលាន​បាល់ទាត់ Tiger Street Football Festival 2019 នៅ​មណ្ឌល​ក្រុង​ប៉ោយប៉ែត​
02, Feb 2019 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រុង​ប៉ោយប៉ែត ៖ នា​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់  Tiger Street Football Festival 2019 នៅ​មណ្ឌល​ទី​៥ ក្រុង​ប៉ោយប៉ែត​នៅ​បរិវេណ​ផ្សារ​រាត្រី​ជិត​កាស៊ីណូ​ផ្កាយ​៥ បាន​បើក​ជា​ផ្លូវការ​ហើយដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ៃ តុលា អគ្គលេខាធិការរង​នៃ​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា និង​លោកស្រី ថោង បវរ​លក្ខិណា តំណាង​ឲ្យ​ក្រម​ហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័​រ (CBL) ព្រម ទាំង​ក្រុម​ទាំង​៦៨​។​
 
​លោក ម៉ៃ តុលា បាន​លើកឡើងថា នេះ​គឺជា​លើក​ទី​៧​ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​របា​ន រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ក្នុងការ​ផ្តល់ឱកាស​ដល់​ប្អូនៗ​យុវជន​ដែល​ស្រលាញ់​កីឡាបាល់ទាត់​បាន​បញ្ចេញ សមត្ថភាព​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​យ៉ាងណាក៏ដោយ​សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើ​ការ គោរព​វិន័យ ហើយ​សង្ឃឹមថា​កីឡាករ​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​កីឡា​លេង​ដោយ​យុត្តិធម៌​(Fair Play) គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី​។​
 
 
​លោកស្រី ថោង បវរ​លក្ខិណា ក៏បាន​លើកឡើង​ក្នុង​ពិធី​បើក​ថា ក្រុង​ប៉ោយប៉ែត គឺជា​មណ្ឌល ទី​៥​នៃ​ការប្រកួត Tiger Street Football Festival 2019 ក៏​ជាការ​វិលត្រឡប់​មកវិញ​ហើយ​។ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន​និង​មាន​មណ្ឌល​ប្រកួត​រហូតដល់​៩​ទីតាំង ក្រុម​ចូលរួម​ប្រកួត​កាន់តែ​ច្រើនឡើង និង​មាន​រង្វាន់​ដ៏​ច្រើន​សរុប​៥០០០០​ដុល្លារ​។ លោកស្រី​បាន​បន្តថា សូម​ឲ្យ​កីឡាករ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត​លើ​ទីលាន ដើម្បី​ដណ្តើមយក​ជើងឯក​ប្រចាំ​មណ្ឌល ឈានទៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ ខែមីនា ២០១៩ ខាងមុខនេះ​។​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ​គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។ 
 
 
​លើសពីនេះ​នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2019 ក៏មាន កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​មានការ​ដាក់តាំង​លក់​សម្ភារៈ​កីឡា ព្រមទាំង​ទទួលបាន​ការភ្ជាប់​អ៊ី​ន​ធើ​ណែ​ត ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth ដែលមាន​ការប្រគុំ​តន្ត្រី​នឹងមាន​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ច្រៀង​នៅ​នោះ ។ 
 
​ចំពោះ​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​ប៉ោយប៉ែត គឺ​ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ ក្រុម​ជើងឯក​រង​ទទួលបាន​ទឹកប្រាក់​រង្វាន់​១០០០​ដុល្លារ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ទទួលបាន​ទឹកប្រាក់​រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ទឹកប្រាក់​រង្វាន់​២០០​ដុល្លារ ។​
 
​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​
 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com