ជាតិ
ភ្ញៀវទេសចរ​ជាតិ​ទៅលេង​ខេត្ត​ព្រះសីហនុ ថយ​ជិត​៤៣​ភាគរយ នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​
07, Feb 2019 , 11:10 am        
រូបភាព
រូបភាពបានពី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ
រូបភាពបានពី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ
​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ភ្ញៀវទេសចរ​ជាតិ ដែល​បាន​ទៅលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ មាន​ចំនួន​សរុប ៤៥ ៥០០​នាក់ ដោយបាន​ថយចុះ​៤២,៤៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៨ ដែលមាន​ភ្ញៀវ​ជាតិ ៧៩ ០៥០​នាក់​។ នេះ​បើតាម លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេស​រណ៍​ខេត្ត​ព្រះសីហនុ​។

 
​ផ្ទុយ​ពី​ការធ្លាក់​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក កំណើន​ភ្ញៀវ​ទេស​បរទេស​ពិសេស​ជនជាតិ​ចិន បាន​កើនឡើង​ជិត​៤០​ភាគរយ​ទៅវិញ ដែល​ក្នុងនោះ​មាន​ចំនួន​១២ ៥០០​នាក់​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​សរុប ដែល​មកលេង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​៥,៨​ម៉ឺន​នាក់ ដែល​ធា្ល​ក់​ចុះ​ជិត​៣៥​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​៨,៨​ម៉ឺន​នាក់​។ 


រូបភាពបានពី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ


រូបភាពបានពី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ
 
​ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប​ខាងលើ មាន​ជាង ៩​ពាន់​នាក់ ដែល​បាន​ទៅ​កម្សាន្ត​នៅ​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​។ ចំណែក​ភ្ញៀវ​ជិត​៣,៧​ម៉ឺន​នាក់ ទៅលេង​រមណីយដ្ឋាន​ក្បាលឆាយ​, ភ្ញៀវទេសចរ ២ ៣៥០​នាក់ ទៅ​រមណីយដ្ឋាន​ថ្ម​រ៉ូង និង ទៅ​រមណីយដ្ឋាន​ពិ​កនិក មាន​៦៥០​នាក់​៕ 
 

Tag:
 ទេសចរណ៍​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com