ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខ្សែកាប​អាកាស​តាមផ្លូវ​៥ខ្សែ​ទៀត នឹង​កាត់​ទម្លាក់​ចូល​ក្រោម​ដី​ដើម្បី​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប​
09, Feb 2019 , 1:59 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​ប្រៃ​សន​ណី​យ៍ និង​ទូរគមនាគមន៍ កំពុង​មមាញឹក​ក្នុងការ​អនុវត្ត​គម្រោង​កាត់​ខ្សែកាប​អាកាស​តាម​បង្គោល​ខ្សែភ្លើង​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប​។



បច្ចុប្បន្ន គម្រោង​នេះ​អនុវត្តន៍ បាន​ជាង ៥០​ភាគរយ​ហើយ បើ​គិត​ចាប់ពី​ខែ សីហា ឆ្នាំ​២០១៨​មក ដោយ​ក្នុងនោះ បាន​ចុះ​កាត់​ខ្សែកាប​នៅលើ​ផ្លូវ​ចំនួន ៦​ក្នុងចំណោម ១១​ខ្សែ ដែល​បានដាក់​គោលដៅ​។ សរុប​ទាំង​ផ្លូវ​៦​ខ្សែ ដែល​អាជ្ញាធរ​បាន​ចុះ​អនុវត្តន៍​កន្លងមក គិត​ជា​ប្រវែង​ខ្សែភ្លើង​សរុប​ជាង ២៤​គីឡូម៉ែត្រ​។ ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចុះ​អនុវត្តន៍​លើផ្លូវ​៥​ខ្សែ​ទៀត ដើម្បី​បញ្ចប់​គម្រោង​នេះ ហើយ​ក៏មាន​គម្រោង​រៀបចំ​តាមផ្លូវ​សំខាន់ៗ ដែលមាន​ភាព​រញ៉េរញ៉ៃ នៅតាម​បង្គោល​ខ្សែភ្លើង​នានា​ដែល​អាច​បង្ក​ជា​ហានិភ័យ​ដោយ​យថាហេតុ​បន្ថែមទៀត​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដូចតទៅ​៖


 

Tag:
 ​ខ្សែកាប​អាកាស
© រក្សាសិទ្ធិដោយ thmeythmey.com