កីឡាអន្តរជាតិ
អន្តរជាតិ
អតីតអ្នកចាំទី ដែលជួយអង់គ្លេសឈ្នះ World Cup ឆ្នាំ១៩៦៦ ស្លាប់ក្នុងអាយុ ៨១ ឆ្នាំ
× លោក Gordon Banks អ្នកចាំទីដៃស្អិត ដែលជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសឈ្នះពានកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ១៩៦៦ បានទទួលមរណភាពក្នុងអាយុ ៨១ឆ្នាំ។
លោក Banks ត្រូវបានគេចាត់ទុកថាជាសមាជិកសំខាន់មួយរូបក្នុងតំណែងជាអ្នកចាំទីនាព្រឹត្តិការណ៍នោះ។ លោកក៏ត្រូវបានតែងតាំងជាអ្នកចាំទីល្អបំផុតរបស់ FIFA ដល់ទៅ ៦ដង និងបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេស ៧៣លើកក្នុងអាជីព។
អ្វីដែលធ្វើឲ្យគេស្គាល់ពីភាពអស្ចារ្យរបស់ Banks កាន់តែច្បាស់នោះ គឺលោកជាអ្នកសង្គ្រោះបាល់ប៉េណាល់ទីរបស់ស្តេចបាល់ទាត់ Pele នាជំនួបរវាងអង់គ្លេស និងប្រេស៊ីល នៅ World Cup ឆ្នាំ២៩៧០។
មានទីកំណើតនៅ Sheffield នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៣៧ Banks ធ្លាប់ឈ្នះ League Cup ជាមួយ Stoke City និង Leicester City មុនពេលចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់ក្នុងឆ្នាំ ១៩៧៣។
Gordon Banks អំឡុងពេលបង្ហាញខ្លួនឲ្យអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹងក្រុមអាល្លឺម៉ងខាងលិច នៅកីឡដ្ឋាន Wembley.
គ្រួសារសពរៀបរាប់ថាលោកបានទទួលមរណភាពដោយសុខស្រួលមិនពិបាកអ្វីនោះទេ ប៉ុន្តែពួកគេមានការសោកស្តាយមនុស្សជាទីស្រលាញ់ដូចជា Banks នេះ។
«យើងមានការក្តុកក្តួលនៅពេលបាត់បង់គាត់ ប៉ុន្តែយើងមានការចងចាំដ៏សប្បាយរីករាយជាមួយគាត់ច្រើន»៕
Tag:
បាល់ទាត់
Gordon Banks
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com