ជាតិ
សម្ដេច ហ៊ុន សែន បន្ត​អំពាវនាវ​ពលរដ្ឋ​ចូលរួម​ធ្វើ​ជំរឿន​នៅ​ថ្ងៃទី​៣ ខែមីនា​ខាងមុខ​
14, Feb 2019 , 10:19 pm        
រូបភាព
ក្រុមមន្ត្រីជំរឿននៅខេត្តឧត្តរមានជ័យ។ រូបថតផ្តល់ដោយ ស្រួច គឿត
ក្រុមមន្ត្រីជំរឿននៅខេត្តឧត្តរមានជ័យ។ រូបថតផ្តល់ដោយ ស្រួច គឿត
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្ដល់ព័ត៌មាន​អំពី​គ្រួសារ ក្នុង​ពេលធ្វើ​ជំរឿន​លើក​ទី​៤ នា​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ប្រមូល​ព័ត៌មាន​ពិតប្រាកដ​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​។


 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៤ កុម្ភៈ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា​៖«​សូមមេត្តា​ក្នុង​ថ្ងៃទី​៣ ខែមីនា ខាងមុខនេះ កុំ​ចេញ​ទៅណា ដើម្បី​ឲ្យ​គេ​ទៅ​កត់ត្រា​ស្រង់​ស្ថិតិ ដើម្បី​យើង​កំណត់ រាប់​ចំនួន​មនុស្ស​នៅក្នុង​ផ្ទះ ដើម្បី​ឲ្យ​ឃើញថា​មនុស្ស​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​»​។​
 
​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា គ្រោង​ចំណាយ​ជាង ៨​លាន​ដុល្លារ ធ្វើ​ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩ ដែលជា​កញ្ចប់​ថវិការ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។​
 
​សូមបញ្ជាក់ថា ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ធ្វើឡើង​៣​ដង​មកហើយ គឺ​នៅ​ឆ្នាំ​១៩៦២ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ហើយ​ការងារ​ទាំង​៣​លើក​នេះ មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ​UNFPA អង្គការ​JICA រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​អាល្លឺម៉ង់​៕
 

Tag:
 ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com