អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​តូ​តា​ល់​ប្រកាស បេក្ខភាព​១០​នាក់​ចុងក្រោយ​នៅក្នុង​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​
17, Feb 2019 , 4:22 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​២០១៨-២០១៩ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​តូ​តា​ល់​នោះ ពេលនេះ​បានជ្រើសរើស​បាន​បេក្ខភាព ចំនួន ១០ រូប បន្ទាប់ពី​ដំណើរ​សម្រិតសម្រាំង​បេក្ខភាព ៩២ បេក្ខភាព តាមរយៈ​ការដាក់​ពាក្យ និង​ដំណាក់កាល “​ចែករំលែក​ដើម្បី​ទទួលបាន​ការចូល​ចិត្ត​” (“Share for Likes”) មុនពេល​ឈានដល់​ដំណើរ ការពិនិត្យ​មើល​ដោយ អ្នកជំនាញ​ធុរកិច្ច​សង្គម​។​

​បេក្ខភាព​ចំនួន ១០​រូប​ខាងក្រោម​នេះ បាន ជាប់​ឈ្មោះ​នៅក្នុង​ការជ្រើសរើស​ចុងក្រោយ ៖


-​    ​Leny KEO៖ Clean City
-​    ​Linda EANG៖ Life Group
-​    ​Mithona CHUOP៖ V-LIFT
-​    ​Pauvrachana PHAUK៖ CamMhealth
-​    ​Seavpor TENG៖ Homex Kh
-​    ​Song Ravuth៖ Modern Agriculture
-​    ​Sovannthorn SORN៖ Vectorkh.com
-​    ​Sreysrors CHEA៖ KON CHHLAT Baby Porridge
-​    ​Sovann SRUN៖ Tesdopi តេស្ត ១២
-​    ​Vantara LONG៖ TreeWB, Social-Ecommerce

​បេក្ខភាព​ទាំង ១០ ដែល​បាន​ជ្រើ​សើ​ស​នោះ ក៏ត្រូវ​ធ្វើ​នូវ​បទ​បង្ហាញ​របស់ខ្លួន នៅ​ថ្ងៃ ១៦ ខែកុម្ភៈ​នេះ ផងដែរ ក្រោម​ការ​ការបង្ហាត់បង្រៀន និង​ការវាយតម្លៃ​យ៉ាង​សុ​ក្រិត ពី​ក្រុមប្រឹក្សា​វាយតម្លៃ​ក្នុងស្រុក ដែលមាន​សមាសភាគ​ដូច ខាងក្រោម​៖

-​    ​លោក Asif IQBAL នាយក​គ្រប់គ្រង ក្រុមហ៊ុន​តូ​តា​ល់
-​    ​លោក Bernardo ESEO ជា VP Corporate Affairs ក្រុមហ៊ុន​តូ​តា​ល់
-​    ​Sopheak KEM ជា VP Commercial and Specialties ក្រុមហ៊ុន​តូ​តា​ល់​
-​    ​Chantra BE, Barcamp, Tech & Startup Community Builder
-​    ​លោក Chansamrach LIM, នាយក​គ្រប់គ្រង Cambodian Investment Club
-​    ​Kounila KEO, នាយក​គ្រប់គ្រង Redhill Asia,
-​    ​លោក Somethearith DIN សហ​ស្ថាបនិក​សណ្ឋាគារ Frangipani និង​ប្រធាន​សមាគម​សណ្ឋាគារ
-​    ​លោក Stephen Peterson ទីប្រឹក្សា​ជាន់ខ្ពស់ និង​អ្នកសម្របសម្រួល​កម្មវិធី​សម្រាប់​សហគ្រិនភាព និង​នវានុវត្តន៍ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​
-​    ​Penhleak “Pinkie” CHAN, អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម និង​សហគមន៍ ក្រុមហ៊ុន Raintree

​គួររំលឹកថា កម្មវិធី​ប្រគល់​ពាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​01 ខែមីនា ឆ្នាំ​2019 ដោយ​ក្រុមប្រឹក្សា​វាយតម្លៃ នឹង​ប្រកាស​អ្នកទទួលបាន​ជ័យលាភី​ចំនួន​បី​រូប ដែលជា​អ្នកឈ្នះ​នៅក្នុង​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​2018-2019 របស់​ក្រុមហ៊ុន​តូ​តា​ល់​នៅក្នុង​ប្រទេស​កម្ពុជា​។

​សហគ្រិន​វ័យក្មេង​ទាំងបី​រូបនេះ នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​ចំនួន​ទឹកប្រាក់​រហូតដល់ ១៥០០០ ដុល្លារ (​រង្វាន់​ទីមួយ​) ការគាំទ្រ​ផ្ទាល់ខ្លួន និង​ការបង្ហាត់បង្រៀន​ពី​ក្រុមហ៊ុន​តូ​តា​ល់ និង​យុទ្ធនាការ​ទំនាក់ទំនង​ដើម្បី​ធ្វើ ការផ្សព្វផ្សាយ​គម្រោងរ​បស់​ពួកគេ​ថែម​ទៀតផង​។ កម្មវិធី​របស់​យើង ក៏​នឹងមាន​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម សម្រាប់​ម្ចាស់​ជ័យលាភី​ម្នាក់​ក្នុងចំណោម​បីនាក់​ដើម្បី​ជាការ​ជួយ​គាំទ្រ​ដល់​គម្រោង​របស់​នាង​ផងដែរ​។ ពានរង្វាន់​នឹង​ប្រគល់ជូន នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ផ្លូវការ​របស់​យើង​។

លោក Asif IQBAL នាយក​គ្រប់គ្រង ក្រុមហ៊ុន​តូ​តា​ល់ បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី Startupper ប្រចាំឆ្នាំ​2018-2019 របស់ Total Challenge ត្រូវបាន​រៀបចំឡើង​ក្នុងពេល​ដំណាលគ្នា នៅក្នុង​ប្រទេស​ចំនួន 55 ដែល​ប្រទេស​ចំនួន 37 ក្នុងចំណោម​នោះ​គឺ​ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក 11 ប្រទេស នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចក​និង​មជ្ឈិមបូព៌ា និង 4 ប្រទេស​នៅ​ទ្វីបអាមេរិក និង 3 ប្រទេស​នៅ​ទ្វីបអឺរ៉ុប ដែល​ប្រារព្ធ​ឡើង​ដើម្បី​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​តូ​តា​ល់​ចំពោះ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅតាម​បណ្ដា​ប្រទេស​ម្ចាស់ផ្ទះ​ដែល​យើង​ធ្វើ​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ការជួយ​សហគ្រិន​វ័យក្មេង​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ឱ្យ​សម្រេច​គម្រោង​របស់ខ្លួន​ដោយ​ភាពជោគជ័យ មានន័យថា​កម្មវិធី Challenge ជួយ​ពង្រឹង​ធនធានមនុស្ស​ដែលជា​សរសៃឈាម​នៅក្នុង​សង្គម​របស់​ប្រទេស​ម្ចាស់ផ្ទះ ដែល​យើង​ធ្វើ​អាជីវកម្ម​»​។​

​បញ្ជី​ឈ្មោះ​ពេញលេញ​របស់​បេក្ខភាព​ជាប់​ឈ្មោះ និង​វិធាន​អំពី​ការប្រកួត​មាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ facebook ផ្លូវការ​របស់​យើង (facebook.com/totalcambodge)៕





















(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com