អត្ថបទពាណិជ្ជកម្ម
Pi Pay និង AIA សហការគ្នា ដើម្បី​លើកកម្ពស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​
19, Feb 2019 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​18 ខែកុម្ភៈ ឆ្នាំ​២០១៩៖ កម្មវិធី ផាយ ផេ (Pi Pay) ឥ​ទ្បូ​វ​នេះ នឹង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល ចំពោះ​ការបង់ប្រាក់​បុព្វលាភ​រ៉ាប់រង​អាយុជីវិត​ប្រចាំខែ ដល់​ក្រុមហ៊ុន អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ដែល​ផ្តល់នូវ​សុវត្ថិភាព​ផ្លូវចិត្ត និង​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​ខ្មែរ​រាប់ម៉ឺន​នាក់​។​
 
​លោក ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ផាយ ផេ បាន​ថ្លែងថា​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន ផាយ ផេ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ នេះ​បង្ហាញ​ពី​គំរូ​មួយ ដែល​បច្ចេកវិទ្យា​ចល័ត​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា កាន់តែ​ងាយស្រួល ក្នុងការ​ទទួលបាន​ព័ត៌មាន និង​សេវាកម្ម​ផ្សេងៗ​។ លោក ថូ​ម៉ាស បញ្ជាក់​បន្តថា ពីមុន​ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង​របស់​ក្រុមហ៊ុន អេ អាយ អេ នៅ​កម្ពុជា ត្រូវ​ចំណាយពេល​ទៅកាន់​ទីតាំង​ជាក់លាក់​មួយ ដើម្បី​បង់ប្រាក់​បុព្វលាភ​រ៉ាប់រង​អាយុជីវិត​របស់ខ្លួន​ប្រចាំខែ ប៉ុន្តែ​ជាមួយនឹង​ភាព​ដៃគូ​នៅពេលនេះ ផាយ ផេ បាន​ជួយ​ឲ្យ​ការទូទាត់​ងាយស្រួល និង​រហ័ស​ជាង​មុន​។ សម្រាប់​លោក ថូ​ម៉ាស នេះ​ជា​រឿង​ដ៏​ចាំបាច់​មួយ ដែល​ក្រុមហ៊ុន​នានា​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​ទូលំទូលាយ ដើម្បី​លើកកម្ពស់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​។ លោក ថូ​ម៉ាស បញ្ជាក់បន្ថែម​ដូច្នេះ​៖«​តាមរយៈ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ដើម្បី​ផ្តល់​ដំណោះស្រាយ​ដល់​ការប្រើប្រាស់​សេវា​នានា ដូចជា​សេវា​ធានារ៉ាប់រង​អាយុជីវិត​នេះ​ជាដើម ខ្ញុំ​ជឿជាក់ថា មនុស្ស​ជាច្រើន​នឹងចូលរួម​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល និង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​»​។​
 
​ផាយ ផេ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា ដែល​ផ្តល់នូវ​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ដល់​ប្រជាជន​កម្ពុជា​រាប់សែន​នាក់​។ ក្រៅពី​ការទូទាត់​ទំនិញ និង​សេវាកម្ម​នានា ដែល​រួមមាន​ការដឹកជញ្ជូន ចាក់​សាំង ទិញ​សំបុត្រ ភោជនីយដ្ឋាន និង​ការកម្សាន្ត​ផ្សេងៗ អ្នកប្រើប្រាស់​កម្មវិធី ផាយ ផេ អាច​ប្រើប្រាស់​កម្មវិធី​ពិសេសៗ​ជាច្រើន ដូចជា​ការទូទាត់​ថ្លៃ​ទឹក​ភ្លើង និង​ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​។ 
 
​លោក​ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «​ស្រប​ពេលដែល​វិស័យ​ធានារ៉ាប់រង​មានការ​រីកចម្រើន​លូតលាស់ ហើយ​មនុស្ស​ជាច្រើន បាន​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​ការរៀបចំ​ផែនការ​សម្រាប់​ថ្ងៃ​អនាគត ដូច្នេះ​ក្រុមហ៊ុន ផាយ ផេ ពិតជា​រំភើប​ក្នុងការ​គាំទ្រ​ដល់​ផលិតផល និង​សេវាកម្ម​ផ្សេងៗ ដែល​ជួយ​ដល់​របៀប​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ការអភិវឌ្ឍ​ន៍​ក្នុងប្រទេស​កម្ពុជា​»​។ 
 
​ចាប់តាំងពី​ការដាក់​ដំណើរការ​ក្រុមហ៊ុន​ជា​ផ្លូវការ កាលពី​២​ឆ្នាំមុន ផាយ ផេ បាន​បង្កើន​ភាពងាយស្រួល និង​រហ័ស ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា​។
ជាមួយនឹង​អ្នកប្រើប្រាស់​ជាង ពីរ​សែន​ប្រាំ​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា ផាយ ផេ កំពុងតែ​នាំមុខគេ ក្នុង​វិស័យ​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​នៅ​កម្ពុជា​។ ជាមួយនឹង​ការផ្ទេរ​ប្រាក់​ជាង មួយរយ​សែសិប​លាន​ដុល្លារ តាមរយៈ​កម្មវិធី ផាយ ផេ បានធ្វើ​ឲ្យ ផាយ ផេ ក្លាយជា​កម្មវិធី​ទូទាត់​ប្រាក់​ដោយ​ប្រើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ដ៏​ជោគជ័យ​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។​
 
​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ កម្ពុជា បាន​ជួយ​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ ២០១៧ តាមរយៈ​ការផ្ដល់​នូវ​ប័ណ្ណសន្យា​រ៉ាប់រង​អាយុជីវិត​ជាច្រើន​ប្រភេទ ដែល​ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង ក្នុងករណី​ម្ចាស់​ប័ណ្ណសន្យា​រ៉ាប់រង​ទទួល មរណភាព ឬ​មាន​របួសស្នាម​ធ្ងន់ធ្ងរ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន អេ អាយ អេ សូម​ចូលទៅ​កាន់ គេហទំព័រ​៖ www.aia.com.kh/en/index.html​។​
 
​ដើម្បី​ស្វែ​ករក​ព័ត៌មាន​ថ្មីៗ​របស់ ផាយ ផេ សូម​ទាញយក​កម្មវិធី ផាយ ផេ ពី Google Play Store និង Apple Store និង​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/pipayapp/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com