ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រកចំណូលបាន​ជាង ៤​ពាន់​លាន​ដុល្លារ​ពី​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៨
25, Feb 2019 , 8:59 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧​ នៅសណ្ឋាគារសុខា នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧​ នៅសណ្ឋាគារសុខា នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩
​ភ្នំពេញ​៖  ទឹកប្រាក់​ពី​វិស័យ​ទេសចរណ៍​ចំនួន ៤៣៥៦ លាន​ដុល្លារ​បាន​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ នៅក្នុង​ឆ្នាំ​២០១៨​។ ចំណូល​នេះ​បាន​ពី​ការចំណាយ​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៦,២​លាន​នាក់ ដែល​បាន​មកលេង​កម្សាន្ត​ក្នុង​ទឹកដី​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នៅ​សណ្ឋាគារ​សុខា ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៩​។​


 
​រដ្ឋ​ម​ន្រី្ត​ទេសចរណ៍​រូបនេះ បាន​រំពឹងថា នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​រកចំណូលបាន​ជាង ៥​ពាន់​លាន​ដុ​លា្ល​រ ពី​ភ្ញៀវទេសចរ​ជាង​៧​លាន​នាក់ និង​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០៣០ ពី​ភ្ញៀវទេសចរ​អន្តរជាតិ​១៥​លាន​នាក់​។ ដោយឡែក​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន ៣៦៣៨ លាន​ដុល្លារ​អាមេរិក ក្នុង​កំណើន ១៣​ភាគរយ​៕

Tag:
 ចំណូល​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com