ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ជប៉ុន ដែល​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់ ៤២៥ លាន​ដុល្លារ​
27, Feb 2019 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​រកស៊ី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា នៃ​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ ៨៦​ក្រុមហ៊ុន ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៤២៥ លាន​ដុល្លារ ហើយ​បានផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២​ម៉ឺន​នាក់​។ នេះ​បើតាម​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​និ​យក​ម្ម និង​សំណង់​។ 

 
​លោក ជា សុផារ៉ា បាន​និយាយថា ក្រុមហ៊ុន​ជប៉ុន​ទាំងនោះ កំពុង​រកស៊ី​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​អេ​ឡិ​ក​ត្រូ​និក​, វាយនភ័ណ្ឌ​, កសិកម្ម​, សំណង់​, ផ្សារ​ទំនើប​, ភោជនីយដ្ឋាន ,​សណ្ឋាគារ និង​ទេសចរណ៍ ដែលជា​ចំណែក​មួយ ក្នុងការ​អភិវឌ្ឍន​ប្រទេស​កម្ពុជា​កន្លងមក​។​
 
​ក្នុង​វេទិកា​សារ​ធារ​ណៈ​ឯកជន​ស្តីពី​« ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា ជប៉ុន​» ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ចំនួន ៥៨​ក្រុមហ៊ុន រដ្ឋមន្ត្រីក្រសួង​រៀ​ចំ​ដែនដី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ការគាំទ្រ​របស់​រាជ​រដ្ឋ​បា​ភិ​បាលជ​ប៉ុន និង​ប្រជាជន​ជប៉ុន ដែល​បានផ្ដល់​សមិទ្ធផល​ជាច្រើន »​។ 
 
​បច្ចុប្បន្ននេះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន មាន​ចំនួន​១៣៧​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ​២,៥​ប៊ី​លាន​ដុល្លារ​អាមេរិក ។ នេះ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ។​
 
​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ជាង ២១​ម៉ឺន​នាក់ កើនឡើង ៣,៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕

Tag:
 ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com