ជាតិ
ក្រសួង ឲ្យ​ប្រយ័ត្ន​ចំពោះ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ពីថ្ងៃ​២៨​កុម្ភៈ ដល់​ថ្ងៃ​៦​មីនា
28, Feb 2019 , 5:13 pm        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្យាករ​ថា កម្ពុជា​នឹងមាន​កំណួច​ខ្យល់ មិនអាច​ប្រ​មួល​ផ្ដុំ​ពពក​ទឹក​បង្ក​ជា​ភ្លៀង​បាន តែ​នេះ​ជា​លក្ខខណ្ឌ​សមប្រកប សម្រាប់​ការកកើតឡើង​នូវ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​។



​ការ​ព្យា​ការ​អាកាសធាតុ ដែល​ក្រសួង បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា សីតុណ្ហភាព​អតិបរមា នឹង​បន្ត​ឡើងដល់​៣៧,​ង​អង្សា ហើយ​សប្ដាហ៍​បន្ទាប់ នឹង​បន្ត​កើន​ឡើងជា​លំដាប់ រហូតដល់​៤០​ទៅ​៤២​អង្សា នៅ​ខែមេសា ដល់​ខែឧសភា​។ ក្រសួង​បញ្ជាក់ថា សម្ពាធ​ទាប​លើ​ផ្ទៃដី នៅតែ​បន្ត​គ្របដណ្ដប់​កម្ពុជា និង​សំណើម​បរិយាកាស មានការ​ប្រែក​ប្រួល​ខ្លាំង​ពី ៨៥ ទៅ​១០០​ភាគរយ នៅពេល​យប់ និង​ពេលព្រឹក​នៅត្រឹម ២០​ទៅ​៣០​ភាគរយ និង​នៅពេល​ថ្ងៃ​ពេល​ពន្លឺ​៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com