អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត ប្រកាស​អ្នកឈ្នះ​រង្វាន់​ក្នុង​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​របស់​Total Challenge
02, Mar 2019 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
 
​បន្ទាប់ពី​ក្រុមប្រឹក្សា​វាយតម្លៃ​ក្នុងស្រុក​បានជ្រើសរើស​អ្នកឈ្នះ​ក្នុង​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ ២០១៨-២០១៩ របស់​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត អ្នកឈ្នះ​ត្រូវបាន​ប្រកាស​នៅក្នុង​ពិធី​ប្រគល់​រង្វាន់ ផ្លូវ​ការដែល​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន Topaz​។
 
​ជ័យលាភី​ចំនួន​បី​រូប ដែលជា​អ្នកឈ្នះ​នៅក្នុង​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​២០១៨-២០១៩ របស់​ក្រុមហ៊ុន​តូ​តា​ល់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​៖
-​ ​ជ័យលាភី​លេខ ១៖ ស្រ៊ុន សុវណ្ណ Tesdopi តេស្ត ១២
-​ ​ជ័យលាភី​លេខ ២៖ តេង ស៊ា​វ​ប៉ោ Homex KH
-​ ​ជ័យលាភី​លេខ ៣៖ ជា ស្រី​ស្រស់ KON CHHLAT Baby Porridge បបរ​កូន​ឆ្លាត​
 
 
​សហគ្រិន​វ័យក្មេង​ទាំងបី​រូបនេះ នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​ចំនួន​ទឹកប្រាក់​រហូតដល់ ១៥,០០០ ដុល្លារ សម្រាប់​ជ័យលាភី​លេខ​មួយ ដើម្បី​អភិវឌ្ឍ​គម្រោង​ជំនួញ​របស់​ពួកគេ​។ ពួកគេ​ក៏​នឹង​ទទួលបាន​នូវ​ការគាំទ្រ​ផ្សេងៗ​ដូចជា​ការបង្ហាត់បង្រៀន​ពី​ក្រុមហ៊ុន​តូ​តា​ល់ និង​ដៃគូរ​សហការ ព្រមទាំង​យុទ្ធនាការ​ទំនាក់ទំនង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​គម្រោង​ជំនួញ​របស់​ពួកគេ​ថែម​ទៀតផង​។​
 
​ជ័យលាភី​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម សម្រាប់​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ ២០១៨-២០១៩​ដើម្បី​គាំទ្រ​ដល់​ស្ត្រី​ក្នុង​ការធ្វើ​ជំនួញ គឺ​បាន​ទៅលើ​កញ្ញា ស្រ៊ុន សុវណ្ណ Tesdopi តេស្ត ១២
 
 
​កម្មវិធី Startupper ប្រចាំឆ្នាំ​២០១៨-២០១៩ របស់ Total Challenge ត្រូវបាន​រៀបចំឡើង​ក្នុងពេល​ដំណាលគ្នា នៅក្នុង​ប្រទេស​ចំនួន ៥៥ ដែល​ក្នុងនោះ​ប្រទេស​ចំនួន ៣៧ គឺ​ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក ១១ ប្រទេស នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​និង​មជ្ឈិមបូព៌ា និង ៤ ប្រទេស​នៅ​ទ្វីបអាមេរិក ព្រមទាំង ៣ ប្រទេស​នៅ​ទ្វីបអឺរ៉ុប ដែល​ប្រារព្ធ​ឡើង ដើម្បី​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​តូ​តា​ល់ ចំពោះ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅតាម​បណ្ដា​ប្រទេស​ម្ចាស់ផ្ទះ ដែល​យើង​ធ្វើ​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​។ តាមរយៈ​ការជួយ​សហគ្រិន​វ័យក្មេង ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ឱ្យ​សម្រេច​គម្រោង​របស់ខ្លួន​ដោយ​ភាពជោគជ័យ មានន័យថា​កម្មវិធី Total Challenge ជួយ​ពង្រឹង​ធនធានមនុស្ស​ដែលជា​សរសៃឈាម​នៅក្នុង​សង្គម​របស់​ប្រទេស​ម្ចាស់ផ្ទះ ដែល​យើង​ធ្វើ​អាជីវកម្ម​។​
 
 
​កម្មវិធី Startupper ប្រចាំឆ្នាំ​លើក​ទី​ពីរ របស់ Total Challenge ទទួលបាន​ការចុះឈ្មោះ​ចូលរួម​ចំនួន ៥០,០០០​នាក់ ដែលមាន ១៥,០០០ ត្រូវបាន​បំពេញ​ចប់សព្វគ្រប់​។ សរុប​ជារួម អ្នកឈ្នះ​សម្រាប់​វគ្គ​ចុងក្រោយ ចំនួន ៨២៥​នាក់ បានធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់​ពួកគេ​ទៅកាន់​ក្រុមប្រឹក្សា​វាយតម្លៃ​ក្នុងស្រុក ដែលមាន​រង្វាន់​ចំនួន​១៦៥​រង្វាន់​៕








© រក្សាសិទ្ធិដោយ thmeythmey.com