ជាតិ
អត្ថបទពាណិជ្ជកម្ម
​កម្ពុជា​-​សិង្ហ​បុរី បាន​ជោគជ័យ​លើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ជំនាញ​ព្យាបាល​ដោយ​ចលនា​
16, Mar 2019 , 5:06 pm        
រូបភាព
​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ –​កម្មវិធី​អភិវឌ្ឍ​ជំនាញ​លើ​ការព្យាបាល​ដោយ​ចលនា កម្រិត​បរិញ្ញាបត្រ​រយៈ​ពេល​៥​ឆ្នាំ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​-​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ហៅ​កាត់​ថា TSMC-UHS និង​សេវា​សុខាភិបាល​សិង្ហ​បុរី (SingHealth) ត្រូវបាន​បំពេញ​យ៉ាង​ជោគជ័យ​ជាមួយនឹង​ក្រុមគ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​ចលនា​របស់​កម្ពុជា​ចំនួន​៨០​នាក់ ដែល​ត្រូវបាន​បណ្តុះបណ្តាល​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជំងឺ​ចំនួន​៨ម៉ឺន​នាក់​ជាប្រចាំ​ឆ្នាំ​ប្រកបដោយ​និរន្តរភាព​។
 
​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត​គឺ​ការបង្កើត​រចនាសម្ព័ន្ធ​នៃ​ការអប់រំ​មួយ​សម្រាប់​ការអភិវឌ្ឍ​ឯកទេស​របស់​ក្រុមគ្រូពេទ្យ​ថែទាំ​វេជ្ជសាស្ត្រ​កម្ពុជា តាមរយៈ​កម្មវិធី​ដំឡើង​កម្រិត​ជំនាញ​មួយ​សម្រាប់​អ្នកមាន​សញ្ញាបត្រ​កម្រិត​មធ្យម ដើម្បី​បង្កើន​កម្រិត​នៃ​ការអប់រំ​របស់ខ្លួន​ទៅកាន់​កម្រិត​បរិញ្ញាបត្រ​។ 


 
​កម្មវិធី​ដំឡើង​កម្រិត​អប់រំ​នេះ មានមុខ​វិ​ជ្ជ​សរុប​ចំនួន​៨ រួមមាន Musculoskeletal (​សាច់ដុំ និង​គ្រោងឆ្អឹង​), Cardiopulmonary (​បេះដូង និង​សួត​), Neurology និង Geriatric (​ប្រព័ន្ធ​សរសៃប្រសាទ​, ខួរក្បាល និង​ជរាភាព​), Paediatrics និង Women’s Health, Community-Based Rehabilitation (​ជំងឺ​កុមារ និង​ការស្តារ​នី​ត​សម្បទា និង​សុខភាព​ស្ត្រី​), Wheelchair Prescription (​វេជ្ជបញ្ជា​រទេះរុញ​), Research Thesis (​និក្ខេប​ទ​ស្រាវជ្រាវ​ឡើងវិញ និង Evidence-Based Practice & Health Promotion (​ការអនុវត្ត​ផ្អែកលើ​ភស្តុតាង និង​ការផ្សព្វផ្សាយ​ស្តីពី​សុខភាព​)​។​
 កម្មវិធីសិក្សា​នេះ​ត្រូវបាន​អនុម័ត​ដោយ​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០១៦ និង​បានចាប់ផ្តើម​ដំណើរការ​យ៉ាង​ជោគជ័យ​កាលពី​ខែមករា ឆ្នាំ​២០១៧​។ 


 
​ការផ្តល់​ថ្នាក់​សិក្សា​ច្រើនជាង​១៣២០​ម៉ោង (​ទាំង​ទ្រី​ស្ត្រី និង​ការអនុវត្ត​ក្នុង​ថ្នាក់​ផ្ទាល់​) និង​ការចុះ​ស្តា​នៅតាម​មន្ទីរ​ព​ទ្យ និង​ឃ្លីនិក​ថែទាំ​កាយ​នីតិសម្បទា​ច្រើនជាង​១៥​កន្លែង នៅ​កម្ពុជា បាន​ជួយ​ឲ្យ​សិក្ខាកាម​ពេទ្យ​ទាំងនោះ ទទួលបាន​នូវ​ឯកទេស និង​ចំណេះដឹង​ឃ្លីនិក​សម័យ​ទំនើប​។ 


 
​សិក្ខាកាម​ពេទ្យ​ជំនា​ន់ទី​១​ចំនួន​១៣​នាក់ ដែលមាន​សញ្ញាបត្រ​កម្រិត​មធ្យម​ទៅលើ​ផ្នែក​ថែទាំ​វេជ្ជសាស្ត្រ​កាលពីមុន បាន​បំពេញ​វគ្គ​សិក្សា​នេះ​យ៉ាង​ជោគជ័យ ហើយ​មាន​សញ្ញាបត្រ​កម្រិត​បរិ​ញ្ញាប​ត្រ​លើ​ជំនាញ​ព្យាបាល​ដោយ​ចលនា​។ និស្សិត​ពេទ្យ​ទាំងនោះ ត្រូវបាន​បង្រៀន​ដោយ​សាស្ត្រាចារ្យ​១​ក្រុម​របស់​អង្គការ​ស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី (SIVs) និង​គ្រូបង្រៀន​កម្ពុជា​ចំនួន​១២​នាក់ ដែល​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​កាលពីមុន​ពី​អង្គការ SIVs និង​បាន​អភិវឌ្ឍ​រួមគ្នា​លើ​កម្មវិធី​នេះ​ផងដែរ​។ 


 
​លោកស្រី​សាស្ត្រាចារ្យ Celia Tan នាយក​ប្រតិបត្តិ​របស់​សេវា​សុខាភិបាល​សិង្ហ​បុរី SingHealth បាន​និយាយថា​៖ «SingHealth ពិតជា​ទទួលបាន​នូវ​សិទ្ធិ​ពិសេស​ក្នុងការ​សហការ​ជាមួយនឹង​ដៃគូ​កម្ពុជា​របស់​យើង​គឺ សាកលវិទ្យាល័យ​វិជ្ជា​សាស្ត្រ​សុខាភិបាល ទៅលើ​គម្រោង​នេះ​។ ការបង្កើត​ប្រព័ន្ធ​អភិវឌ្ឍ​អេកូឡូស៊ី​លក្ខ​ខណៈ​អាជីព​សម្រាប់​កម្ពុជា ក្រោម​សម្ព័ន្ធភាព​ជាមួយនឹង​ស្ថាប័ន​សុខាភិបាល​អាជីព​ជាច្រើន បាន​ក្លាយជា​ក្តី​សុបិន​ជា​យូរ​មកហើយ​សម្រាប់​ទាំង​គ្រូបង្រៀន​កម្ពុជា និង​សិង្ហ​បុរី ដែល​បានធ្វើការ​លើ​គម្រោង​នេះ​។ កម្មវិធី​នេះ មានដំណើរ​ការ​យ៉ាង​ពេញលេញ​មួយ ប្រសិនបើ​យើង​មើល​ទៅលើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​ដែល​យើង​បាន​ដើរ​រួមគ្នា​»​។ 
 
​លោក​សា​ផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​សា​សាស្ត្រ​សុខាភិបាល បាន​ឲ្យ​ដឹងថា​៖ «​ជាមួយនឹង​ចំណេះ​បន្ថែម​នេះ អង្គការ SIVs បាន​បញ្ចូល​ក្នុង​មុខវិជ្ជា​ដែលមាន​ស្រាប់​របស់​យើង តាមរយៈ​បង្ហាត់បង្ហាញ​ចំណុច​សំខាន់​នៃ​ការអនុវត្ត​ព្យាបាល​ដោយ​ចលនា ដែល​មិនមាន​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្សា​កម្រិត​មធ្យម​។ បច្ចុប្បន្ន យើង​បាន​បង្កើត​ប្រព័ន្ធ​អប់រំ​មួយ​សម្រាប់​ការអភិវឌ្ឍ​ក្រុមនិស្សិត​ពេទ្យ​វេជ្ជសាស្ត្រ​របស់​យើង​ក្នុងប្រទេស​នេះ​។ នេះ​គឺជា​ការលើកទឹកចិត្ត​មួយ​សម្រាប់​ពួកគេ​ក្នុង​ការរក្សា​ស្ថិតក្នុង​វិស័យ​សុខាភិបាល​នេះ រក្សា​ការសិក្សា​បន្ថែម និង​បន្ត​ផ្ទេរ​ចំណេះដឹង​ទៅ​ឲ្យ​អ្នកជំនាន់ក្រោយ​។ ការបំពេញ​យ៉ាង​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ក៏បាន​ជួយ​លើកទឹកចិត្ត​បន្ថែមទៀត​ផងដែរ​ចំពោះ​ផែនការ​នានា​របស់​យើង​ក្នុង​ការបង្កើត​ប្រព័ន្ធ​ណែនាំ​ផ្លូវ​ចុះឈ្មោះ​ដោយផ្ទាល់​ឆ្ពោះទៅ​ការយក​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ​ព្យាបាល​ដោយ​ចលនា សម្រាប់​សិស្ស​ដែល​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដើម្បី​អភិវឌ្ឍ​ជំនាញ​ដែល​ត្រូវការ​ជា​ចាំបាច់​នៅ​ប្រទេស​កម្ពុជា​»​។ 
 
​អ្នកស្រី Jean Tan នាយក​ប្រតិបត្តិ​របស់​អង្គការ SIG បាន​ឲ្យ​ដឹងថា​៖ «​កម្មវិធី​អភិវឌ្ឍ​ជំនាញ​ព្យាបាល​ដោយ​ចលនា​ថ្នាក់​បរិ​ញ្ញា គឺជា​កិច្ចសហប្រតិបត្តិការ​មួយ​ក្នុងចំណោម​កិច្ចសហប្រតិបត្តិការ​ជាច្រើន​រវាង​សិង្ហ​បុរី និង​កម្ពុជា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដើម្បី​ជួយ​លើកកម្ពស់​កម្រិតស្តង់ដា​រ​នៃ​សេវា​ថែទាំ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​ក៏​រាប់បញ្ចូល​ទាំង គម្រោង​គ្រប់គ្រង និង​ថែទាំ​វេជ្ជសាស្ត្រ​ក្នុង​គ្រាអាសន្ន (​ឆ្នាំ​២០១៦-២០១៨) និង​កម្មវិធី​នីតិសម្បទា និង​ការកែសម្រួល​ឆ្អឹង (​ឆ្នាំ​២០១១-២០១៥)​។ យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​បោះជំហាន​ដ៏​ធំ​មួយ​ផ្សេងទៀត​ក្នុង​ចំណងមិត្តភាព​រយៈពេល​១៧​ឆ្នាំ​រវាង​អង្គការ SIF និង​ប្រទេស​កម្ពុជា ក្នុងការ​លើកកម្ពស់​ជី​វិត និង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​របស់​យើង​»៕  
 
​សូម​ទស្សនា​វីដេអូ​ខ្លី​របស់​អ្នកស្រី Irene Toh របស់​អង្គការ SIV ទាក់ទង​នឹង​តួនាទី​របស់​អ្នកស្រី​ក្នុង​គម្រោង​នេះ តាមរយៈ ៖
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់​:
​លោក Shah Jahan Tajudeen
​អ្នកចាត់ការ​ទូទៅ​ផ្នែក​ទំនាក់ទំនង និង​សហប្រតិបត្តិការ​របស់​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF) 
​អ៊ី​ម៉ែ​ល​: [email protected]
DID: + 65 6690 6354
​ទូរស័ព្ទ​: +65 9456 8424
 
​អំពី​អង្គការ​អន្តរជាតិ​សិង្ហ​បុរី (SIF)
​អង្គការ​អន្តរជាតិ​សិង្ហ​បុរី​ហៅ​កាត់​ថា SIF បង្កើត​ចំណងមិត្តភាព​សម្រាប់​ពិភព​កាន់តែ​ល្អប្រសើរ​។ យើង​បង្កើត​ទំនាក់ទំនង​ដែលមាន​ស្ថិរភាព​រវាង​ប្រជាជន​សិង្ហ​បុរី និង​សហគម​ពិភពលោក និង​ប្រើប្រាស់​មិត្តភាព​ទាំងនេះ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ល្អប្រសើរ​ឡើង និង​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ ការងារ​របស់​យើង​បង្កើត​ឲ្យ​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា អន្តរ​ប្រតិកម្ម​វប្បធម៌​ចម្រុះ ផ្តល់នូវ​ចំណេះដឹង​ផ្សេងៗ ដែល​ពង្រឹង​ដល់​ការយល់ដឹង​។ ការផ្លាស់ប្តូរ​ទាំងនេះ បង្កើត​ឲ្យ​មាន​សកម្មភាព និង​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រក​ចំណុច​ល្អ​។ កម្មវិធី​របស់​យើង​ប្រមូលផ្តុំ​ពលរដ្ឋ​មក​នៅ​ជាមួយគ្នា ដើម្បី​ចែករំលែក​គំនិត​ផ្សេងៗ ទំនាញ និង​បទពិសោធ លើ​ឯកទេស​ជាច្រើន ដូចជា វេ​ជ្ជា​សាស្ត្រ ការអប់រំ បរិស្ថាន សិល្បៈ និង​វប្បធម៌ ក៏ដូចជា​របៀប​រស់នៅ និង​អាជីវកម្ម​។ យើង​ធ្វើបែបនេះ ដោ​សារ​តែ​យ​ង​ជឿជាក់ថា យើងទាំងអស់គ្នា អាច និង​គួរតែ​ធ្វើ​ដើម្បី​រួមចំណែក​បង្កើត​ឲ្យ​មាន​ពិភពលោក​កាន់តែ​ល្អប្រសើរ​មួយ ដែល​នៅពេលនោះ យើង​អាច​មើលឃើញ​ច្បាស់​ពី​ឱកាស​ដែល​ផ្តល់​ឲ្យ​ប្រកបដោយ​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​។ ស្វែងរក​ព័ត៌មាន​បន្ថែម តាមរយៈ www.sif.org.sg
 
​អំពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​
​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (UHS) គឺជា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​គ្រប់គ្រង​ដោយ​រដ្ឋ​តែមួយគត់​នៅ​កម្ពុជា​។ សាកលវិទ្យាល័យ​នេះ​សហការ​ទាំង​ជាមួយនឹង​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ បច្ចុប្បន្ន សាកលវិទ្យាល័យ​នេះ មាន​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ (FoM), មហាវិទ្យាល័យ​ឱសថស្ថាន (FoP), មហា​វិទ្យា​ទណ្ឌ​សាស្ត្រ (FoD), និង​សាលា​បច្ចេកទេស​សម្រាប់​ការថែទាំ​វេជ្ជសាស្ត្រ ហៅ​កាត់​ថា TSMC (​សាលា​ផ្នែក​គិ​លា​នុប​ដ្ឋា​យ​កា​, ផ្នែក​ឆ្មប​, ផ្នែក​ព្យាបាល​ដោយ​ចលនា​, ផ្នែក​មន្ទីរពិសោធន៍ និង​ផ្នែក​វិទ្យុ​សាស្ត្រ​) ផ្នែក​ឆ្នាំ​សិក្សា​ថ្នាក់មូលដ្ឋាន និង​ផ្នែក​សុខភាព​សាធារណៈ​។ ដោយមាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​ច្រើនជាង​៧៥០០០​នាក់​ជា​រៀងរាល់ឆ្នាំ UHS គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​អប់រំ​ឈានមុខ​គេ​របស់​កម្ពុជា​។ 
​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មាន​ទីតាំង​ចំនួន​២​។ ទីតាំង​មួយ​គឺ​សម្រាប់​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ ទណ្ឌ​សាស្ត្រ និង​ឱសថស្ថាន ដែល​ក៏​ផ្តល់​វគ្គ​បណ្តុះបណ្តាល​លើ​សុខភាព​សាធារណៈ​ផងដែរ​។ ទីតាំង​មួយ​គឺ​សម្រាប់​សាលា​បច្ចេកទេស​ថែទាំ​ង​វេជ្ជសាស្ត្រ ដែលមាន​ការបណ្តុះបណ្តាល​សម្រាប់ ផ្នែក​គិលានុបដ្ឋាក ឆ្មប ការព្យាបាល​ដោយ​ចលនា មន្ទីរពិសោធន៍ និង​វិទ្យុ​សាស្ត្រ​។ 
 
​អំពី​សេវា​សុខាភិបាល​សិង្ហ​បុរី (SingHealth)
​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុខាភិបាល SingHealth Duke-NUS ទាញយក​ភាពខ្លាំង​ជារួម​របស់ SingHealth និង​សាលា​សុខាភិបាល Duke-NUS ដើម្បី​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូ​រលើ​ការថែទាំង​វេជ្ជសាស្ត្រ និង​ផ្តល់​ការថែទាំ​វេជ្ជសាស្ត្រ​ប្រកបដោយ​អត្ថប្រយោជន៍ ងាយស្រួល និង​ប្រកបដោយ​គុណភាព​។ ដោយមាន​គ្រូពេទ្យ​ឯកទេស​ចំនួន​៤០​នាក់ បណ្តាញ​នៃ​មន្ទីរពេទ្យ​ទំនើប មជ្ឈមណ្ឌល​ឯកទេស​ជាតិ ឃ្លីនិក​ពហុ​ព្យាបាល និង​មន្ទីរពេទ្យ​សមាគម​ជាច្រើន SingHealth ផ្តល់ជូន​ការ​ថែ​ប្រកបដោយ​វិន័យ ទូលំទូលាយ និង​រួមបញ្ចូល​គ្នា​តែមួយ​។ ក្នុង​ឆ្នាំ​២០១៩​នេះ មន្ទីរពេទ្យ Sengkang General និង Sengkang Community ត្រូវបាន​បញ្ចូល​រួចជាស្រេច ដើម្បី​បម្រើ​ក្នុង​សហគមន៍​នេះ នៅ​ភាគ​ឥ​សាន្ត​នៃ​ប្រទេស​សិង្ហ​បុរី​។ ដើម្បី​ពង្រឹង​ការថែទាំ​ក្នុង​សហគមន៍ មន្ទីរពេទ្យ Outram Community Hospital on SGH Campus នឹងត្រូវ​បញ្ចូល​ឈ្មោះ​ក្នុង​ឆ្នាំ​២០២០​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.singhealth.com.sg
 
​សមាជិក​របស់​ក្រុម SingHealth:
●​ ​មន្ទីរពេទ្យ (​ផ្នែក​ថែទាំ​ឯកទេស​ទី​៣): 
​មន្ទីរពេទ្យ Singapore General, មន្ទីរពេទ្យ Changi General, មន្ទីរពេទ្យ​ស្ត្រី និង​កុមារ KK, មន្ទីរពេទ្យ Sengkang General Hospital 
●​ ​មជ្ឈមណ្ឌល​ឯកទេស​ជាតិ (​ផ្នែក​ថែទាំ​ឯកទេស​ទី​៣): 
​មជ្ឈមណ្ឌល​ជំងឺមហារីក​ជាតិ​សិង្ហ​បុរី មជ្ឈមណ្ឌល​ទណ្ឌ​សាស្ត្រ​ជាតិ​សិង្ហ​បុរី វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សរសៃប្រសាទ និង​មជ្ឈមណ្ឌល​ជាតិ​ថែទាំ​ភ្នែក​សិង្ហ​បុរី 
●​ ​ឃ្លីនិក​ពហុ​ព្យាបាល​របស់ SingHealth (​ការថែទាំ​ទី​១): 
Bedok, Bukit Merah, Marine Parade, Outram, Pasir Ris, Punggol, Sengkang និង Tampines
●​ ​មន្ទីរពេទ្យ​សហគមន៍ SingHealth (​ការថែទាំ​មធ្យម និង​រយៈពេល​វែង​e): 
​មន្ទីរពេទ្យ Bright Vision, មន្ទីរ​ពេ​ទ​ញយ Sengkang Community និង​មន្ទីរពេទ្យ Outram Community (​រំពឹងទុក​ថា នឹង​បញ្ចូល​ក្នុង​ឆ្នាំ​2020)
 

© រក្សាសិទ្ធិដោយ thmeythmey.com